(វ៉ាស៊ីនតោន)៖ មន្រ្តីយោធាជាន់ខ្ពស់អាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានឲ្យដឹងថា កោះហាវ៉ៃកំពុង​ស្ថិតនៅក្នុងរយៈចម្ងាយ​នៃ​មីស៊ីល​ផ្លោង​របស់ប្រទេសកូរ៉េខាងជើងហើយ ដោយពេលនេះអាជ្ញាធរបានអំពាវឲ្យមាន​​ការបំពាក់ប្រព័ន្ធរ៉ាដាការពារ និងប្រព័ន្ធស្ទាក់ចាប់មីស៊ីល នៅលើទីតាំង​យុទ្ធ​សាស្រ្តមួយនេះ​ជាបន្ទាន់។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងកិច្ចប្រជុំព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ លោក Harry Harris មេបញ្ជាការ​នៃទីបញ្ជាការដ្ឋានកងទ័ពជើងទឹក​អាមេរិកប្រចាំ​នៅតំបន់​ប៉ាស៊ី​ហ្វិក បានលើកឡើងថា «ច្បាស់ណាស់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងពេលបច្ចុប្បន្ន​កំពុងស្ថិតនៅក្នុងស្ថានភាព ដែល​អាច​បង្ក​ការ​​គំរាម​កំហែង​​​ដល់​កោះ​ហា​វ៉ៃ​​បាន​​ ហើយខ្ញុំបានស្នើថា​ យើងគួរតែគិត​គូរពិចារណា​ អំពីាការបំពាក់​ប្រព័ន្ធស្ទាក់ចាប់មីស៊ីល​នៅទីនោះ​ ដើម្បីផ្តល់ការការពារ​ដោយផ្ទាល់ ហើយនិង​ត្រួតពិនិត្យឡើងវិញ​ទៅលើ​ ប្រព័ន្ធរ៉ាដាការពារខ្លួន​របស់ទីតាំង​យុទ្ធសាស្រ្តនេះ​»

គួរបញ្ជាក់ថា កោះហាវ៉ៃដែលមានប្រជាជន​ប្រមាណ ១.៥លាននាក់នោះ និងនៅចំ​កណ្តាលមហាសមុទ្រ​អាត្លង់ទិកខាងជើង គឺ​ស្ថិត​នៅចម្ងាយ​ប្រហែល​ ៧,៥០០គីឡូម៉ែត្រ​ពីប្រទេស​កូរ៉េខាងជើង ជាហេតុបណ្តាល​ឲ្យវាងាយ​នឹងរងគ្រោះ​ ពីការវាយប្រហារ​របស់កូរ៉េខាង​ជើង​មុនគេ៕