(អាមេរិក)៖ វិដេអូដ៏ព្រឺព្រួច និងគួរឲ្យច្រណែនដែលត្រូវបានគេបង្ហោះល្បីពេញគេហទំព័រ Youtube នោះ គឺបង្ហាញពី កីឡាករ John Cena អតីតម្ចាស់ខ្សែក្រវាត់ WWE ប្រចាំសង្វៀនកីឡាកាស Smack Down បំពាក់ចិញ្ចៀនឲ្យមិត្តស្រី យូរឆ្នាំ Nikki Bella សុំរៀបការនៅលើសង្វៀនតែម្តង។

តាមរយៈសារព័ត៌មាន Fox Sports របស់អាមេរិកឲ្យដឹងថា ទំនាក់ទំនងស្នេហារវាងអ្នកដែលមានអាជីពជាអ្នកវាយ ប្រដាល់កីឡាកាសដូចគ្នានេះ គឺបានកើតឡើងតាំងពីឆ្នាំ២០១២មកម្ល៉េះ តែមិនដែលបង្ហើបប្រាប់នរណាដឹងឡើយ ហើយក៏ពុំទាន់កំណត់ថ្ងៃចូលរោងការជាផ្លូវការផងដែរ បើទោះបីជាបុរសជាតួកុន អ្នករ៉េបបទចម្រៀង និង TV Show, John Cena មានវ័យ ៤០ឆ្នាំទៅហើយនោះក៏ដោយ។

សូមទស្សនាវិដេអូហាយឡាយ John Cena សុំបំពាក់ចិញ្ចៀនឲ្យ Bella នៅលើសង្វៀនតែម្តងមានដូចខាងក្រោម៖