(ប៉ារីស)៖ ផ្អែកលើ​ព័ត៌មាន​​ដែល​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បារាំង​ទទួល​បាន ​វា​គ្មានអ្វី​ត្រូវ​សង្ស័យ​​ទៀត​ឡើយ​ថា ​កង​កម្លំា​ងរ​ដ្ឋា​បាល​ស៊ីរី​របស់​ប្រធានាធិបតី​លោក ​បាស្សា ​អាល់ ​អាស្សាដ ​ពិតជា​បាន​ប្រើប្រាស់​អាវុធគីមី​កាលពី​ថ្ងៃទី០៤ ​ខែមេសា ​កន្លងទៅ​នៅ​ឯ​ភាគ​ខាងជើង​ប្រទេស​ស៊ីរី​។ ​នេះ​បើ ​តាម​រដ្ឋមន្ត្រី​ការបរទេស​បារាំង ​លោក ​Jean​-​Marc ​Ayrault ​ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន ​Reuters ​នៅ​ល្ងាច​ថ្ងៃពុធ ​ទី២៦ ​ខែមេសា ​ឆ្នាំ២០១៧​។

ថ្លែងទៅកាន់​អ្នកសារព័ត៌មាន លោក Ayrault បានគូសបញ្ជាក់​ដូច្នេះថា «យើងដឹងពីប្រភព​ជាក់លាក់​មួយចំនួនថា សារធាតុគីមី​ប្រភេទសារីន​ (Sarin) ដែលត្រូវបាន​គេប្រើប្រាស់ គឺជាប្រភេទតែមួយ​នៃសារធាតុគីមី ដែលផលិតឡើង​ដោយមន្ទីរពិសោធន៍ស៊ីរី (...) ហើយយើង​អះអាងបែប នេះពីព្រោះ​យើងបានរក្សា​ទុកសារធាតុគីម ពីការវាយ​ប្រហារមុន​ដើម្បីធ្វើការប្រៀបធៀប»។

គួរបញ្ជាក់ថា ការវាយប្រហារដោយអាវុធគីមី នៅទីក្រុង Khan Sheikhoun ក្នុងខេត្ត Idlib​ បានផ្ដាច់យកអាយុជីវិត ប្រជាជនស៊ីវិល៨៧នាក់ក្នុង នោះរួមមានទាំងកុមារជាច្រើននាក់ ហើយវាបានបង្កជាការតក់ស្លុតជាខ្លាំងនៅទូទំាងពិភពលោក ព្រមទំាងជម្រុញឱ្យទីក្រុងវ៉ាស៊ីនតោនបើកការ វាយប្រហារ​លើមូលដ្ឋាន​ទ័ពអាកាសស៊ីរី។ ម្យ៉ាងវិញទៀត​វាគឺជាលើកដំបូង​បំផុតផងដែរ ដែលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំង​យោធាដោយ ផ្ទាល់ប្រឆាំង​នឹងកងកម្លាំង​រដ្ឋាភិបាលស៊ីរី៕