(សិង្ហបុរី)៖ រដ្ឋាភិបាលសិង្ហបុរី បានអះអាងថា បានរកឃើញ​មេរោគ Zika ចំនួន៤ករណី ជាមួយនឹង២ករណី ត្រូវបានរកឃើញនៅតំបន់ប្រជុំវីរ៉ុសថ្មីចំនួន២កន្លែង នៅតំបន់ Highland Road និងតំបន់ Jansen Close។ នេះបើតាមការលើកឡើងពីភ្នាក់ងារបរិស្ថានជាតិ (NEA) របស់សិង្ហបុរី ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី២៥​ ខែមេសានេះ។

NEA បានឲ្យដឹងថា ការអនុញ្ញាតឲ្យចាប់ផ្តើមការ​ប្រតិបត្តិការ ដើម្បីធ្វើការគ្រប់គ្រងវីរ៉ុសចម្លង ត្រូវបានធ្វើឡើងនៅតំបន់ប្រជុំវីរ៉ុស។ ភ្នាក់ងារបរិស្ថានជាតិ បានជម្រុញឲ្យពលរដ្ឋ រក្សាការប្រុងប្រយ័ត្ន និងត្រូវចូលរួមចំណែកក្នុងការការពារការចម្លង តាមរយៈការកម្ចាត់ចោលសំបុកសត្វមូស នៅតាមផ្ទះរបស់ខ្លួន៕