(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង។ ចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះសូមទស្សនាដូចខាងក្រោម៖

១៖ បេក្ខជនប្រធានាធិបតីបារាំង លោក Macron ឈ្នះការបោះឆ្នោតជុំទី១ ដោយសំឡេង 23.75% ខណៈលោកស្រី Le Pen បានតែ 21.53%!

២៖ នាវាដឹកយន្តហោះចម្បាំង ផលិតដោយប្រទេសចិនដំបូងបំផុត ត្រៀមខ្លួនដាក់ឲ្យដំណើរការហើយ នាពេលឆាប់ៗខាងមុខ!

៣៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក «USS Carl Vinson» និងនាវាចម្បាំងជប៉ុន ធ្វើសមយុទ្ធរួមគ្នា ត្រៀមទប់ទល់ការបង្កហេតុដោយកូរ៉េខាងជើង!

៤៖ ប្រធានាធិបតីវេណេស៊ុយអេឡាចោទប្រកាន់ និងទាមទារមេបក្សប្រឆាំងគឺជាអ្នកទទួលខុសត្រូវ​លើបាតុកម្មដ៏ហិង្សា ដែលបង្កឲ្យមនុស្ស ១៥នាក់ស្លាប់!

៥៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ, លោក ស៊ី ជិនពីង អំពាវនាវឱ្យមានការអត់ធ្មត់ ចំពោះបញ្ហាកូរ៉េខាងជើង!

៦៖ ប្រេសិតពិសេសចិនលើបញ្ហាស៊ីរីលោក Xie Xiaoyan អះអាងថា មានតែកិច្ចចរចាផ្នែកនយោបាយ​តែប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាទាំងឡាយបាន!

៧៖ នាវាទេសចរណ៍ខ្នាតយក្ស Empress of the Seas របស់អាមេរិក មកទស្សនកិច្ចនៅគុយបា ជាលើកដំបូងក្រោយការដកទណ្ឌកម្ម ដោយអតីតរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា!