(អង់ការ៉ា)៖ ប្រភពពីកម្លាំងសន្តិសុខនៃប្រទេសតួកគីបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ឧទ្ធម្ភាគចក្រប៉ូលិសជាតិតួកគីមួយគ្រឿង មានផ្ទុកមនុស្សចំនួន១៤នាក់ បានធ្លាក់​នៅក្នុងខេត្ត Tunceli ភាគកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា នៅក្នុងចំណោមអ្នកដំណើរទាំង​១៤នាក់ខាងលើ រួមមានមន្រ្តីប៉ូលិស​ចំនួន០៨នាក់ និងចៅក្រម​ចំនួនពីរនាក់ ហើយនាពេលភ្លាមៗនេះពុំមានមានសេចក្តី​រាយ​ការណ៍​ណាមួយបញ្ជាក់អំពី​ចំនួនអ្នក​រងគ្រោះ ឬមួយក៏មូលហេតុ​នៅពីក្រោយការធ្លាក់​ឧទ្ធម្ភាគចក្រមួយគ្រឿង​នេះនៅ​ឡើយទេ៕