(កូរ៉េខាងជើង)៖ ភ្លាមៗមន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក ក៏បានចេញមកបញ្ជាក់អះអាងអំពីការបាញ់បង្ហោះគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែទទួលបរាជ័យ ដូចការលើកឡើង របស់មន្រ្តីយោធាកូរ៉េខាងត្បូងផងដែរ នេះយោងតាមសារព័ត៌មាន AFP ចេញផ្សាយ Update មុននេះបន្តិច នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៧នេះ។

ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលទៀតហើយ នៅលើឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ប៉ុន្តែត្រូវបានគេជឿថា ទទួលបរាជ័យ នេះបើយោងតាមការលើក ឡើងរបស់យោធាប្រទេសកូរ៉េខាងត្បូង ប៉ុន្តែនៅពេលនេះមន្ទីរបញ្ជកោណរបស់សហរដ្ឋអាមេរិក ក៏បានចេញមកបញ្ជាក់អំពីការបាញ់នេះផងដែរ។

ការបាញ់បង្ហោះគ្រាប់មីស៊ីល Missile នេះធ្វើឡើងនៅតំបន់ Sinpo នៃប្រទេសកូរ៉េខាងជើង ចំណែកប្រភេទគ្រាប់មីស៊ីលមិនទាន់ដឹងនៅឡើយនោះទេ នេះយោងតាមសេចក្តីរាយការណ៍ពីមន្រ្តីយោធាកូរ៉េខាងត្បូង។ ភ្លាមៗសហរដ្ឋអាមេរិកក៏បានបញ្ជាក់អំពីការបាញ់បង្ហោះគ្រាប់មីស៊ីល ប៉ុន្តែទទួលបរាជ័យនេះផងដែរ។

ការបាញ់ទៀតនេះសោត បានកើតឡើងបន្ទាប់មួយថ្ងៃដែលកូរ៉េខាងជើង បានរៀបចំពិធីដ៏ធំដុំបំផុតដើម្បីអបអរ «ទិវានៃព្រះអាទិត្យ» ដែលចង់សំដៅទៅលើពន្លឺនៃការចាប់កំណើតទី១០៥ឆ្នាំ របស់បិតាស្ថាបនិក គឺលោក គីម អ៊ីលស៊ុល ជាមេដឹកនាំជំនាន់ទីមួយនៅកូរ៉េខាងជើង ដែលបានប្រសូត្រកាលពី១០៥ឆ្នាំមុន និងបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤។

សូមជំរាបថា នៅក្នុងពិធីថ្ងៃខួបកំណើតទី១០៥ឆ្នាំ នៃបិតាស្ថាបនិក គីម អ៊ីលស៊ុង កូរ៉េខាងជើងបានបង្អួតគ្រាប់មីស៊ីលសម្រាប់ បំពាក់លើនាវាមុជទឹក Pukkuksing-2 SLBMs ជាសាធារណលើកដំបូង។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើនឹងមានអ្វីកើត​ឡើង៕ (វិដេអូបង្ហោញការហែក្បួនព្យុហយាត្រាពីម្សិលមិញ)