(ព្យុងយ៉ាង)៖ ទូរទស្សន៍ BBC ដែលបានទទួលឱកាសចូលរួមដោយផ្ទាល់ និងផ្តិតយកទិដ្ឋភាពទាំង​ស្រុងនៃក្បួនព្យុហយាត្រាដ៏ធំប្រចាំឆ្នាំ២០១៧ ដែលមានការចូលរួមទស្សនាដោយផ្ទាល់ ពីប្រមុខដឹកនាំ​កំពូលផុតលេខកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះបានបង្ហាញនូវវីដេអូរបស់ខ្លួន រួមទាំងការ​រៀបរាប់​អំពីព្រឹត្តិការណ៍ទាំងមូល ខណៈដែលមកទល់នឹងពេលយប់ថ្ងៃទី១៥ ខែមេសានេះ គេនៅពុំទាន់​ទទួល​ព័ត៌មានថា កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរដូចការសន្និដ្ឋាននោះឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ BBC នាយប់ថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

ប៉ុន្តែមិនថ្វីទេ សូមទស្សនាវីដេអូអំពីក្បួនព្យុហយាត្រាកាលពីថ្ងៃមិញនេះ ដែលភាគច្រើនគ្មានអ្វី​ក្រៅតែពីការបង្អួតសព្វាវុធទំនើបៗចុងក្រោយរបស់កូរ៉េខាងជើង មានដូចជាគ្រាប់មីស៊ីល កាំជ្រួច យន្តហោះប្រតិកម្ម រថក្រោះ រថពាសដែក និងកាំភ្លើងធំជាដើម៖