(សាន់ត្យាហ្គោ)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កក្រើកកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារតំបន់ភាគ​ខាងជើងប្រទេសឈីលី នៃទ្វីបអាមេរិកខាងត្បូងជាប់មហាសាគរប៉ាស៊ីហ្វិក នៅមុននេះបន្តិច ស្ថិតនៅចម្ងាយ ១៤៤គីឡូម៉ែត្រពីភាគអាគ្នេយ៍នៃទីក្រុង កាឡាម៉ា។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នារសៀលថ្ងៃសៅរ៍ ទី១៥ ខែមេសា ឆ្នាំ២០១៧។

ទីភ្នាក់ងារភូមិសាស្ត្រអាមេរិក USGS បានបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើ មានរំញ័រពីក្នុងជម្រៅដី ១៨៨គីឡូម៉ែត្រ។ ភ្លាមៗបែបនេះ គេពុំទាន់ទទួល​បានសេចក្តីរាយការណ៍​ពីជនរងគ្រោះ ឬការខូចខាតទ្រព្យ​សម្បត្តិណាមួយ​នោះឡើយ៕