(តួកគី)៖ ឆ្នាំ២០១៦ មិនមែនជាឆ្នាំល្អឡើយសម្រាប់​ប្រទេសតួកគី យ៉ាងហោចណាស់មាន​ការវាយប្រហារ ភេរវកម្ម ៣០ដងធ្វើឡើងក្នុងប្រទេស ដែលបណ្តាលឲ្យមនុស្ស ៣០០នាក់យ៉ាងតិចបាត់បង់ជីវិត។

រដ្ឋធានីអង់ការ៉ាវិញបានជួបនឹងការធ្វើរដ្ឋប្រហារ ដែលបានសម្លាប់ជិវិតមនុស្សអស់ ២៩០នាក់ថែមទៀត។ ក្រោយពីនោះមករដ្ឋាភិបាលបានធ្វើបន្សុទ្ធកម្ម​ប្រជាជនស៊ីវិល​អស់ជាង ១០០,០០០នាក់ ក្នុងនោះមាន​អ្នកកាសែត សិស្សនិស្សិត និងអ្នកធ្វើការក្នុងវិស័យ​នយោបាយផ្សេងៗទៀត ដែលពួកគេ​ទាំងនេះ​អ្នកខ្លះត្រូវបានគេបណ្តេញចេញ​ពីការងារ និងអ្នកខ្លះទៀត​ត្រូវបានគេចាប់ឃុំខ្លួនទៀតផង។

ទីភ្នាក់ងារជាច្រើនបានវាយតម្លៃថា សេដ្ឋកិច្ចតួកគីបានធ្លាក់ចុះ ចំណែកផ្នែកយោធាវិញតួកគីបាន​ចូលរួមជា​មួយស៊ីរីដើម្បីដណ្តើមមកវិញនូវ «កន្លែងសុវត្ថិភាព» នៅតាមព្រំដែន។  នៅក្នុងប្រវត្តិសាស្រ្ត​ដំបូងបំផុត ទាហានតួកគី​បានសម្លាប់ឯក​អគ្គរដ្ឋទូតរុស្ស៊ីកាលពីខែធ្នូនៅក្នុងទីក្រុងអង់ការ៉ា។ ប្រជាជនតួកគី រស់នៅរយៈពេលពាក់​កណ្តាលឆ្នាំ​ចុងក្រោយក្នុង ភាពចលាចលមកដល់​សព្វថ្ងៃ។

បន្តមកដើមឆ្នាំ២០១៧នេះវិញ ប្រជាជនបានជួប​នឹងការវាយប្រហារ​មួយទៀត គឺការបាញ់សម្លាប់ នៅក្លឹបរាត្រីទីក្រុង​អ៊ីស្តង់ប៊ុល ដែលបានបណ្តាលឲ្យ​មនុស្ស ៣៩នាក់បាត់បង់ជីវិត ដែលនេះជាការវាយប្រហារ​ធ្ងន់ធ្ងរបំផុត​ ដែលរដ្ឋអ៊ីស្លាម​ធ្លាប់បានវាយ​លុកមកលើប្រទេសតួកគី និងជា​ការវាយប្រហារ​ខ្នាតធំទី៨​ ដែលបានធ្វើឡើងនៅ​ប្រទេសនេះ​រាប់គិតតាំងពី​ឆ្នាំ២០១៥។ រយៈពេល ១ ឆ្នាំចុងក្រោយ​នេះមនុស្ស ១៥០នាក់ត្រូវបានគេសម្លាប់ ភាគច្រើនជា​អ្នកទេសចរ។

ក្រោយការបាញ់​សម្លាប់កាលពី​ដើមឆ្នាំ២០១៧ សភាតួកគីបានពន្យាស្ថានការណ៍អាសន្នរបស់រដ្ឋ រយៈពេល ៣ខែបន្ថែមទៀត ក្រោយរដ្ឋប្រហារ​ដែលបានកើតឡើង​កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។ អាជ្ញាធរ​បានចាប់ខ្លួន​មនុស្សជាច្រើន​នាក់ និងបានបំបិទ​ប្រព័ន្ធផ្សព្វ​ផ្សាយ​ដូចរាល់ពេល មានបញ្ហានៅ​ប្រទេសតួកគី រួមទាំងពេលដែល​មានការបាញ់សម្លាប់ឯកអគ្គរដ្ឋទូតរុស្ស៊ី។ រដ្ឋាភិបាលអង់ការ៉ា បានប្រកាស​ផងដែរថា «រាល់ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គមទាំងអស់​នឹងត្រូវបានគេត្រួតពិនិត្យ។ ប៉ុន្តែការដាក់​គំនាប​របស់គណបក្ស​កាន់អំណាច មិនឲ្យមានសេរីភាពផ្សព្វផ្សាយ បានធ្វើឲ្យប្រទេសតួកគីមិនមានសុវត្ថិភាព ហើយកទង្វើ​របស់រដ្ឋាភិបាល​ក្នុងការធ្វើបន្សុទ្ធកម្ម​ក៏មិនបានរួមចំណែក​ជួយអ្វីដែរ។

ជាក់ស្តែងរដ្ឋអ៊ីស្លាមគឺគ្រាន់តែជាផ្នែកតូចមួយនៃគោលដៅ​របស់តួកគី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។ ក្នុងខែធ្នូពួកសកម្មប្រយុទ្ធ​ឃើដបានធ្វើការវាយប្រហារ​អត្តឃាតបីគឺ ការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្តង់ប៊ុល និងពីរដងផ្សេងទៀតនៅកណ្តាលប្រទេសតួកគី បានសម្លាប់មនុស្សសរុប ៥៨នាក់ និងរបួសច្រើនជាង ១៥០នាក់ទៀត។

ការកើនឡើងនៃ​លទ្ធិជ្រុលនិយមនេះ ត្រូវបានគេទាយដឹង​ទុកជាមុន។ កាលពីខែកក្កដាឆ្នាំ២០១៥ ការចរចាសន្តិភាព​ទីក្រុងអង់ការ៉ា​ជាមួយគណបក្ស​ឃឺដពលករ​បំបែក (PKK) ដែលជាអង្គការ​ភេរវកម្ម​មួយដែលបាន​កំណត់បានបញ្ចប់ ក្រោយការ​វាយប្រហារ​រយៈពេល​ពីរឆ្នាំ។ PKK ដែលបាន​វាយប្រយុទ្ធគ្នា​ជាមួយរដ្ឋាភិបាលតួកគី អស់បួន​ទសវត្សរ៍មកហើយ មិនដែល​មានរដ្ឋាភិបាល​តួកគី ចរចាជា​មួយលោក Abdullah Ocalan ជាមេដឹកនាំដែលស្ថិតនៅ​ក្នុងពន្ធនាគារ​ឡើយ មុនគណបក្ស​កាន់អំណាច AKP ទទួល​ដំណែង។

ការបញ្ឈប់ការវាយប្រហារក្នុងឆ្នាំ ២០១៣ ជាអំឡុងពេលមិនធ្លាប់​មានពីមុនមកជាឱកាសផ្តល់​ជូននូវភាពស្ងប់ស្ងាត់​ផ្នែកសេដ្ឋកិច្ច​សង្គម។ ក្មេងជំនាន់​ក្រោយជនជាតិ​ឃឺដ​ជាច្រើននាក់​ បានខឹងសម្បាថនឹងប្រធានាធិបតីតួកគី លោក រ៉ាសិប តាយយីប អឺដូហ្គាន់ ដែលបានប្តូរចិត្ត​មិនចង់បាន​សន្តិភាពវិញ​នៅក្នុងឆ្នាំ២០១៥។

ក្រោយដំណើរការសន្តិភាព​ដែលមានតែក្នុង​ក្រដាស​ក្នុងឆ្នាំ ២០១៥ ជនជាតិឃើដដែល​មានសម្ព័ន្ធភាព​នឹងបក្ស PKK បានបន្តការ​ធ្វើការវាយប្រហារ​ជាមួយប្រទេសតួកគី​សាជាថ្មីម្តងទៀត ដោយធ្វើសង្គ្រាម​ពីភូមិស្រុកភាគអាគ្នេយ៍​មកកាន់ទីក្រុង ក្នុងនោះការ​វាយប្រហារ​ធ្ងន់ធ្ងរ​មានដូចជា ការធ្វើការ​វាយប្រហារ​អត្តឃាត​ដោយបំផ្ទុះគ្រាប់បែក​នៅទីក្រុង​អង់ការ៉ា និងអ៊ីស្តង់ប៊ូលជាដើម។ រួមគ្នាជាមួយ​បក្សឃើដមួយទៀត គឺ TAK ក្រុមទាំងនេះ​សម្លាប់ជីវិត​មនុស្ស​អស់ ៣០០នាក់ ក្នុងការបំផ្ទុះ​គ្រាប់បែក ៣០ដង​តាំងពី​ខែកក្កដា ឆ្នាំ២០១៥ ក្នុងនោះ​គោលដៅមួយរូបរបស់ពួក​គេ គឺមេដឹកនាំ បក្ស​សាធារណរដ្ឋ លោក Kemal Kilicdaroglu ដែលនៅ​តែទទួល​រងការគំរាមកំហែង​ ទោះបីជារួចផុតជីវិត ពីការវាយប្រហារ​ក៏ដោយ។

រដ្ឋាភិបាលអង់ការ៉ារវល់ពេញដៃ​ដោយសារ​គណបក្ស PKK និងសាខា​ជាច្រើនដែលមាន​នៅក្នុង​ប្រទេស​តួកគី។ ប៉ុន្តែខណៈ​ដែលការប្រកួត​ទាំងពីរបានអូស​បន្លាយរយៈពេលយូរ វាហាក់​ដូចជាច្បាស់​កាន់តែខ្លាំងឡើងថា ការប្រយុទ្ធ​ប្រឆាំងនឹងពួក​សកម្មប្រយុទ្ធឃើដ ធ្វើអោយមាន​ការប៉ះពាល់​ដល់ការតស៊ូប្រឆាំងនឹង​ក្រុមរដ្ឋអ៊ីស្លាម ISIS។

ចាប់តាំងពី​ដើមសង្គ្រាម​ស៊ីវិលនៅស៊ីរី តួកគីបានរួមដៃ​គ្នាគាំទ្ររដ្ឋអ៊ីស្លាម និង​ក្រុមជីហាដ​ដទៃទៀត​ធ្វើឲ្យ ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​របស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិក​មានការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។ យើងមិនច្បាស់​ឡើយថា ប្រទេសតួកគី​បានអនុញ្ញាតដោយ​ផ្ទាល់ ឬយ៉ាងណា ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាម និង ក្រុមជីហាដ​និយមផ្សេងទៀត​បានតាំងទីកន្លែង​របស់ពួកគេនៅទីក្រុងអ៊ីស្តង់ប៊ូល, អង់ការ៉ា និងទីក្រុងដទៃទៀត​នៅក្បែរព្រំដែន​តួកគី និងស៊ីរីនេះ។

ក្រុមអ៊ីស្លាមរ៉ាឌីកាល់ផ្ទាល់​របស់តួកគី​ ដែលបានផ្តល់ភាព​ងាយស្រួល​ឲ្យក្រុមជីហាដប្រទេសស៊ីរី មានដូចជា Hay'at និង Tahrir al-Sham (HTS បានគេស្គាល់ថាជា Jabhat ហ្វាតា al-Sham និង Jabhat អាល់-Nusra) និង Ahrar al-Sham ដើម្បីប្រមូលបក្សពួកបន្ថែម។

លើសពីបណ្តាញ​ផ្ទាល់​នៅប្រទេសតួកគី វត្តមានរបស់​ក្រុមជីហាដអនឡាញក្នុងប្រទេស​តួកគី​កំពុងកើន​ឡើង។ ជាការពិតណាស់​ប្រព័ន្ធផ្សព្វផ្សាយ​សង្គម​បានក្លាយជា​វេទិកា កំពូល​ ដើម្បីជ្រើសរើស​មនុស្សបន្ថែម​អោយរដ្ឋអ៊ីស្លាម IS និងក្រុមជ្រុល​និយម​បច្ចេកវិទ្យា ព្រមទាំងបទពិសោធ​ន៍ផ្សេង​ទៀត។ ខណៈពេល​ដែលតួកគី​បានដាក់ច្បាប់​លើប្រព័ន្ធ​ផ្សព្វផ្សាយ ការបង្ក្រាប​លើក្រុមជីហាដ​មានតិចតួច​ណាស់ ខណៈពេល​ដែលរដ្ឋាភិបាល​កាន់ដោយ​បក្ស AKP  បានពង្រីក​ការគ្រប់គ្រង​លើបក្ស​ផ្សេងណា ដែលខ្លួនដឹងថាមានទំនោរ​ប្រឆាំងនឹងរដ្ឋាភិបាល។

ងាកទៅឆ្នាំ២០១៥ យោធាជាប់ដៃ​នឹងពួកជីហាត ប្រឆាំងនឹង​របបដឹកនាំស៊ីរីរបស់លោក បាហ្សា អាល់ អាស្សាដ (និងជនជាតិ​ភាគតិច​ទាំងអស់) ក្នុង​ប្រទេសស៊ីរី​អស់រយៈពេលពីរឆ្នាំ​មកហើយ ទោះយ៉ាងណា​ក៏ដោយនេះ​មិនមែនជាអ្វី ដែលកំពុង​កើតឡើង​ទៀតឡើយ។ ព្រំប្រទល់​ភាគខាងជើង​ជាប់ប្រទេសស៊ីរី​កាន់​តែមានសំពាធខ្លាំង​ឡើងជា​មួយគ្នានឹង ការប៉ះទង្គិច​គ្នានឹងរដ្ឋអ៊ីស្លាមបណ្តាញរដ្ឋអ៊ីស្លាម​ក៏កាន់តែរីករាលដាល​នៅទូទាំង​ប្រទេស អ្វីដែលអាក្រក់​បំផុតអាច​នឹងកើនមានឡើង​ក្នុងប្រទេស​តួកគី។

ទីក្រុងអង់ការ៉ា​បានអះអាងខ្លួន​បានបង្ក្រាបអំពើភេរវកម្ម ៣៥០ករណីមិនឲ្យកើតឡើង។ បើនេះជាការពិត វាជាសមិទ្ធិផលដ៏លេចធ្លោមួយ។ ប៉ុន្តែបរិមាណ​នៃការបង្ហូរឈាម ដែលទាក់ទង​នឹងភេរវកម្មតួកគី​បាន​ទទួលរង​នៅពីរឆ្នាំចុង​ក្រោយនេះ ពិតជាច្រើនលើសលប់មិនអាច​ទទួលយក​បានឡើយ ។ លទ្ធភាព​នៃអំពើហិង្សា​នៅតែបន្តគំរាមកំហែង​ដល់សន្តិសុខ​របស់ប្រទេស​តួកគី ព្រមទាំង​ប្រទេស​ជិតខាងជាសម្ព័ន្ធមិត្ត​របស់ខ្លួន៕