(ប៉េកាំង)៖ ក្រុមហ៊ុនរដ្ឋចិន China Aerospace Science & Industry Corp. (CASIC) បានប្រកាសពីគំរោងបាញ់បង្ហោះផ្កាយរណបខ្នាតតូចចំនួន ១៥៦គ្រឿង ដែលនឹងជួយសម្រួលដល់ ការប្រគបដណ្ដប់លើការប្រើប្រាស់អ៊ីនធើណែតសកល ឱ្យកាន់តែមានល្បឿនលឿន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០១៧។

យោងតាមក្រុមហ៊ុន CASIC នេះគឺជាគំរោង​នៃការបង្កើត បណ្ដាញផ្កាយរណបកម្រិតទាប​នៅលើគន្លង​តារាវិថី​ជាលើកដំបូង​ជាមួយនឹងរយៈកម្ពស់ពីផ្ទៃផែនដី ១,០០០ គីឡូម៉ែត្រ និងត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុនចិន ក្នុងគោលបំណង​ជំរុញការអភិវឌ្ឍន៍​ទីអវអាកាសឱ្យ​កាន់តែ​ទូលាយ។ ​ជុំវិញគំរោងនេះដែរ លោក Bei Chao ជាវិស្វករ​ក្រុមហ៊ុន CASIC បាន​បញ្ជាក់ថា គំរោងបង្ហោះ​ផ្កាយរណប គឺជាកម្មវិធី​ផ្កាយរណបធម្មតាក៏ប៉ុន្តែវាអាចនឹងវិវត្តន៍ទៅជា​ផ្កាយរណបរុករកខ្នាតធំ នៅពេលណា​មួយជាមិនខាន៕