(ពិភពលោក)៖ នៅថ្ងៃអង្គារនេះ ព្រឹត្តការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតមានឡើង មានទាំងព្រឹត្តិការណ៍ធម្មតា និងរឿងរ៉ាវរសើបៗជាច្រើនទៀត។ ដូច្នេះសូមទស្សនាកម្រងរូបភាពសំខាន់ៗ ប្រចាំថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ ដែលមានជាបន្តបន្ទាប់ដូចតទៅ៖ ១៖ យានអវកាស Juno របស់ NASA អាចហោះកៀកភពព្រហស្បតិ៍ជាលើកទី៥ និងថតបានរូបភាពពិសេសៗ!

២៖ អាកាសចរណ៍យក្សលើលោក American Airlines សម្រេចទិញភាគហ៊ុន២០០លានដុល្លារ ពីក្រុមហ៊ុន យក្សចិន China Southern Airlines!

៣៖ ប្រទេសមីយ៉ាន់ម៉ាបានប្រារព្ធពិធី Armed Forces Day ដែលមានការ ដង្ហែរក្បួនព្យុហយាត្រា​យោធាដ៏ធំ​សម្បើមមួយ ដែលមានការបង្ហាញសព្វា​វុធ​​ទំនើបៗជាច្រើនប្រភេទ!

៤៖ ប្រធានាធិបតីបារាំងលោក ហូឡង់ ធ្វើទស្សនកិច្ចម៉ាឡេស៊ី ជុំវិញរឿងលក់យន្តហោះចម្បាំង Rafale ១៨គ្រឿង ប៉ុន្តែម៉ាឡេស៊ីស្ទើរស្ទាក់ ទើបប្រធានាធិបតីបារាំងឆ្លើយតបថា «រឿងតម្លៃអាចចរចាគ្នាបាន!»

៥៖ រូងភ្នំដ៏អស្ចារ្យ Karst ស្ថិតនៅក្នុងស្រុក Fuyuan នៃខេត្តយុនណាន ភាគខាងត្បូងប្រទេសចិន នឹងបើកដំណើរការ​ឲ្យភ្ញៀវទេសចរចូលកម្សាន្ត​ក្នុងពេលឆាប់ៗ!

៦៖ នេប៉ាល់ប្រារព្ធទិវា​ប្រណាំងសេះប្រចាំឆ្នាំ​យ៉ាងសប្បាយរីករាយ ដែលមានឈ្មោះ​ថាបុណ្យ Ghode Jatra ស្ថិតនៅក្នុងរដ្ឋធានី​កាត្មាន់ឌូ!

៧៖ ពិធីបុណ្យសពដ៏ធំមួយសម្រាប់សមាជិកសកម្មប្រយុទ្ធ ដែលបានស្លាប់នៅក្នុងបាញ់ប្រហារគ្នា ជាមួយប៉ូលិសនៅ​តំបន់កាស្មៀ ដែនដីជម្លោះរវាង​ប៉ាគីស្ថាន និងឥណ្ឌា!