(​អូហៃយ៉ូ)៖ មនុស្សម្នាក់បានស្លាប់ និង១៣នាក់ទៀត បានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើង បានបើកការបាញ់រះ​ទៅលើហ្វូងមនុស្ស នៅក្នុងក្លឹបរាត្រីមួយកន្លែងនៃ នាទីក្រុង Cincinnati របស់រដ្ឋ Ohio សហរដ្ឋអាមេរិក។ នេះបើតាមប៉ូលិសនៅក្នុងតំបន់​ ដកស្រង់ដោយសារព័ត៌មាន Times of India នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០១៧។

បើយោងតាមការសន្និដ្ឋានបឋមរបស់ ប៉ូលិសទីក្រុង Cincinnati ករណីបាញ់ប្រហារខាងលើ ជាករណីមនុស្សឃាត មិនមែនជាអំពើភេរវកម្មនោះទេ។ ក៏ប៉ុន្តែព្រមពេល ជាមួយគ្នាពួកគេ ក៏មិនបានបញ្ជាក់ពីការឃុំខ្លួនមនុស្សណាម្នាក់នោះដែរ ខណៈបើតាមប្រភពព័ត៌មានមួយចំនួន ខ្មាន់កំាភ្លើងកំពុងរត់គេចខ្លួន ចំណែកឯអ្នករង របួសត្រូវបានបញ្ជូនទៅកានមន្ទីពេទ្យ ក្រោយមានហេតុការណ៍បាញ់ប្រហារនៅឯក្លឹបរាត្រី Cameo Club ស្ថិតនៅភាគខាងកើតទីក្រុង Cincinnati៕