(ពិភពលោក)៖ សហរដ្ឋអាមេរិក កំពុងតែរីករាយក្នុងការកាន់ដំណែងជាមហាអំណាចពិភពលោក ប៉ុន្តែមិនប្រាកដថា មេដឹកនាំរបស់មហាអំណាចមួយនេះ ដែលជាមហាសេដ្ឋីវាល់លាន គឺជាបុគ្គលដ៏មានឥទ្ធិពលនៅលើលោកនោះទេ។

ខាងក្រោមនេះ ជាបញ្ជីរឈ្មោះបុគ្គលទាំង១០ ដែលជាមនុស្សមានឥទ្ធិពលបំផុតលើលោកសម្រាប់ឆ្នាំ២០១៧នេះ ដោយក្នុងនោះក៏មានស្ត្រីពីររូបផងដែរ៖

១៖ លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីប្រទេស រុស្ស៊ី មានវ័យ៦៤ឆ្នាំ ជាប់ឈ្មោះជាបុគ្គលមានអំណាចបំផុតទីមួយលើលោក ចាប់តាំងពីឆ្នាំ២០០៩មក។

២៖ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី សហរដ្ឋអាមេរិក មានវ័យ៧០ឆ្នាំ។

៣៖ លោកស្រី អង់ជីឡា ម៉ាកគែល(Angela Markel) អធិការបតីប្រទេស អាឡឺម៉ង់ មានវ័យ៦២ឆ្នាំ។

៤៖ លោក ស៊ីជីន ពីង (Xi jinPing) ប្រធានាធិបតីប្រទេស ចិន មានវ័យ៦៣ឆ្នាំ។

៥៖ សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) មេដឹកនាំប្រចាំបុរីវ៉ាទីកង់ មានវ័យ៨០ឆ្នាំ។

៦៖ លោកស្រី ហ្សាណែត យ៉ែឡែន (Janet Yellen) ជាសេដ្ឋវិទូ ប្រចាំសហរដ្ឋអាមេរិកមានវ័យ៧០ឆ្នាំ។

៧៖ លោក ប៊ីល ហ្គេត (Bill Gate) ប្រធានមូលនីធិ Bill and Melinda Gates ព្រមទាំងជាមហាសេដ្ឋី លំដាប់កំពូលលើលោក មានវ័យ៦១ឆ្នាំ។

៨៖ លោក ឡារី ភេក (Larry Page) ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alphabet និងជាសហស្ថានិករបស់ក្រុមហ៊ុន Google មានវ័យ៤៣ឆ្នាំ។

៩៖ លោក ណារិនដ្រា មូឌី (Narendra Modi) ជានាយករដ្ឋមន្ត្រី ប្រទេស ឥណ្ឌា មានវ័យ៦៦ឆ្នាំ។

១០៖ លោក ម៉ាក ហ្ស៊ូខើប៊ឺក (Mark Zukerberg) ស្ថាបនិកក្រុមហ៊ុនទំនាក់ទំនងសង្គមដ៏ពេញនិយម គឺ FacebooK មានវ័យ៣២ឆ្នាំ៕