(ពិភពលោក)៖ រឿងរ៉ាវក៏ដូចជាព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅជុំវិញពិភពលោកនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧នេះ ដោយ​ខាង​ក្រោមគឺជាកម្រងរូបភាពនៃព្រឹត្តការណ៍អន្តរជាតិពិសេសៗសម្រាប់ថ្ងៃសុក្រនេះ៖

១៖ សាឡង់ដែលបានលិចកាលពីឆ្នាំ២០១៤ និងស្លាប់មនុស្ស៣០៤នាក់នៅប្រទេសកូរ៉េខាងត្បូង ទីបំផុតត្រូវបានស្រង់ចេញ​ពីបាតសមុទ្រ។

២៖ កងទ័ពជើងទឹកឥណ្ឌាបានប្រកាសថា ខ្លួនបានធ្វើតេស្តសាកល្បងដោយជោគជ័យនូវប្រព័ន្ធបាញ់​គ្រាប់មីស៊ីលប្រឆាំងយន្តហោះចម្បាំង SAM ដោយជោគជ័យ ដែលត្រូវបានបាញ់ចេញពីនាវាដឹក​យន្តហោះចម្បាំង INS Vikramaditya។

៣៖ យន្តហោះឯកជនខ្នាតតូចមួយគ្រឿងបានធ្លាក់ចំលំនៅឋានមួយខ្នង បង្កការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុង Marietta ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក ដែលបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

៣៖ អ៊ីតាលីរឹងបន្តឹងសន្តិសុខយ៉ាងរឹងមាំ ស្របពេលដែលមេដឹកនាំសហភាពអឺរ៉ុបចំនួន២៧រូប នឹងចូលរួមកិច្ចប្រជុំមួយនាថ្ងៃសៅរ៍សប្តាហ៍​នេះ នៅក្នុងទីក្រុងរ៉ូម សម្រាប់គម្រប់ខួបទី៦០នៃសន្ធិសញ្ញាទីក្រុងរ៉ូម។

៤៖ រដ្ឋាភិបាលកូរ៉េខាងជើងបានអះអាងថា ការធ្វើសម​យុទ្ធបាញ់គ្រាប់​មីស៊ីលគឺជារឿង​ធម្មតាៗប៉ុណ្ណោះ ដើម្បីត្រៀម​ទប់ទល់សត្រូវ​ឈ្លាន​ពាន។

៥៖ ឥណ្ឌាបានប្រកាសអំពីគំរោងនៃការធ្វើសមយុទ្ធយោធាចម្រុះជាច្រើន ជាមួយបណ្តាប្រទេសធំៗនៅក្នុងឆ្នាំ២០១៧។

៦៖ ប្រធានាធិបតីប្រេស៊ីលលោក Michel Temer ទីបំផុតបានចេញមុខការពារផលិតផលសាច់របស់ប្រទេសលោក ដោយ​អះ​អាង​ថា​ជា​សាច់​ល្អ​បំផុត​​លើ​ពិភព​លោក ឆ្លើយតបនឹងការផ្អាកនាំចូលរបស់វៀតណាម និងហុងកុង។

៧៖ ចំនួនកម្មករដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់បាក់ស្រុតអណ្តូងរ៉ែមាសនៅចំភាគកណ្តាលប្រទេសចិន បានកើតដល់​១១នាក់៕