(អាមេរិក)៖ លំនៅឋានមួយខ្នង​បានឆាបឆេះឡើង បន្ទាប់ពីយន្តហោះ​ឯកជនខា្នតតូចមួយ​គ្រឿង​បានធ្លាក់នៅ​ក្នុងទីក្រុង Marietta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក ខណៈភ្នាក់ងារសង្រ្គោះបន្ទាន់កំពុងស្ថិតនៅកន្លែង​កើតហេតុ។ នេះ​បើ​តាម​ការចេញផ្សាយដោយ​​សា​រព័ត៌​មាន​រុស្ស៊ី Russia Today នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០១៧។

អាជ្ញាធរនៅក្នុងតំបន់កើតហេតុឲ្យដឹងថា ពុំមានជនរងគ្រោះនៅក្នុង​ផ្ទះខាងលើនោះឡើយ ដែលពួកគេប្រហែលជា​បានរត់គេចខ្លួន​ដោយ​​សុវត្ថិភាព ក៏ប៉ុន្តែពុំទាន់មាន​សេចក្តីរាយការណ៍ណាមួយ​បញ្ជាក់ពីការរងរបួស​ ឬបាត់បង់​ជីវិតអ្នកដំណើរ​នៅក្នុងយន្តហោះ​នៅឡើយទេ។

គួរបញ្ជាក់ថាយោង​តាមអ្នកនាំពាក្យ​រដ្ឋបាលអាកាសចរណ៍​សហព័ន្ធ FAA របស់អាមេរិក យន្តហោះឯកជន​ធុន Cessna Citation I ដែល​អាច​ផ្ទុក​មនុស្ស​បានពី ០៥នាក់ទៅ០៧នាក់នោះ ពេលកំពុងធ្វើ​ដំណើរឆ្ពោះ​ទៅកាន់ព្រលានយន្តហោះ Fulton County បាន​ធ្លាក់​នៅភាគ​ខាង​កើត​​​ព្រលា​នយន្តហោះ​ Cobb County នាព្រឹកថ្ងៃសៅរ៍នេះ៕