(សេអ៊ូល)៖ កូរ៉េខាងជើងកំពុងទាក់ទាញអ្នកវិយោគបរទេស ឱ្យចូលរួមនៅក្នុងកម្មវិធីនាវាកម្សាន្ត តាមផ្លូវទឹកពីភាគខាងកើតនៃតំបន់រមណីយដ្ឋានភ្នំ Kumgan របស់កូរ៉េខាងជើង ឆ្លងកាត់តាម តំបន់ចុងខាងកើតបំផុត​នៃប្រទេសរុស្ស៊ី រហូតដល់បណ្តាប្រទេសតំបន់អាស៊ីអាគ្នេយ៍ ខណៈគេកំពុងមើលឃើញថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងពង្រឹងចំណងមិត្តភាពកាន់ តែខ្លាំងជាមួយទីក្រុងមូស្គូ នៅក្នុងបរិបទដែលចិនបានចូលរួមជាមួយអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០១៧។

យោងតាមគេហទំព័រ​កូរ៉េខាងជើងមួយ​ ដែលផ្សព្វផ្សាយ​ពីតំបន់ Kumgang កូរ៉េខាងជើង នឹងអនុញ្ញាតឱ្យ​ក្រុមហ៊ុនបរទេស​វិនិយោគលើកម្មវិធី​នាវាទេសចរណ៍ក្នុងចំនួនទឹក​ប្រាក់ពី ១០លាន ទៅ២០លានដុល្លារ​អាមេរិក សម្រាប់រយៈពេល​១០ឆ្នាំបន្ទាប់។ កម្មវិធីនេះនឹង​ចាប់ផ្ដើមរត់ផ្លូវ​ចំនួន០២ខ្សែ ដោយខែ្សទី០១ភ្ជាប់ពីតំបន់ភ្នំ Kumgang ទៅកាន់ទីក្រុង Vladivostok និងខ្សែទី០២ ទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ហើយមិនតែប៉ុណ្ណោះកូរ៉េខាងជើង ក៏នឹងអនុញ្ញាតឱ្យដំណើរការកាស៊ីណូ នៅលើនាវានេះផងដែរ។

គួរបញ្ជាក់ថាដំបូងឡើយមានតែក្រុមហ៊ុន​កូរ៉េខាងត្បូងតែមួយគត់ ដែលមានសិទ្ធិ​ផ្ដាច់មុខលើកម្មវិធី​ទេសចរណ៍ទៅកាន់​តំបន់ភ្នំ Kumgang របស់កូរ៉េខាងជើង ក៏ប៉ុន្តែវាត្រូវបានលុបចោល​កាលពីខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីទាហាន​កូរ៉េខាងជើង បាញ់សម្លាប់ទេសចរណ៍​កូរ៉េខាងត្បូងម្នាក់៕