(ឡុងដ៏)៖ ស្នូរកាំភ្លើងជាច្រើនគ្រាប់ បានបន្លឺឡើងនៅខាងក្រៅសភាអង់គ្លេស និង វិមាន Westminster ក្នុងទីក្រុងឡុងដ៏ នៅថ្ងៃពុធនេះ។ ជាមួយគ្នានោះ ដែរ បើតាមសេចក្ដីរាយការណ៍បឋម សភាអង់គ្លេសបានបិទទ្វារជាបណ្ដោះអាសន្ន រីឯមនុស្សជាច្រើននាក់ទំនង ជាបានរងរបួស ហើយសាក្សីជាច្រើនក៏បាន ឃើញបុរសម្នាក់កាន់កូនកាំបិតនៅក្នុងដៃ នៅក្បែរបរិវេណ Westminster ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិច នាយប់ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០១៧។