(ពិភពលោក)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍​ក្តៅគគុកជាច្រើន​បានកើតមានឡើង​នៅលើសកលលោក ប៉ុន្តែសូមសម្រាកពីព្រឹត្តិការណ៍ទាំងនោះសិន ហើយងាកមក​ទស្សនារូបភាពល្អៗ ដែលនឹង​នាំ​ឲ្យអារម្មណ៍ធូរស្បើយ​ពីភាពតានតឹង​ទាំងនោះវិញ។ ចង់ដឹងថា​មានរឿងរ៉ាវល្អ​អ្វីខ្លះ​នៅក្នុង​ថ្ងៃនេះ សូមតាម​ដានទស្សនារូបភាព​ពិសេសៗ​ដូចខាងក្រោម៖

១៖ ប្រជាជន​អាមេរិក រីករាយនឹង​ការធ្លាក់ព្រិលនៅលើ​តំបន់ខ្ពង់រាប Montrose Harbor ក្នុងទីក្រុង Chicago នៃរដ្ឋអ៊ីលីណយស៍!

២៖ វាលស្រែប្រកប​ដោយទេសភាពស្រស់ស្អាត​ប្លែកភ្នែក អមដោយផ្ទះ​ប្រជាជនស្ថិត​នៅក្នុងភូមិ Bantuan នៃសង្កាត់ Luocheng របស់តំបន់​ស្វយ័ត្រ ក្វាងស៊ី ប្រទេសចិន!

៣៖ ពិធីបុណ្យហូលី​​ប្រចាំឆ្នាំរបស់​សាសនាហិណ្ឌូត្រូវបាន​ប្រារព្ធ​ឡើង ដោយប្រជាជន​ឥណ្ឌាទូទាំង​សកលលោក​​បានចូលរួមប្រារព្ធពិធី​ប្រកបដោយម្សៅពណ៌​ចំរុះនេះ ក្នុងនោះក៏មាន​ទាំងទីក្រុងដូហា ប្រទេស​កាតាផងដែរ!

៤៖ ជីវិតកម្មកររាវលៀសនៅក្នុងប្រទេស​ឥណ្ឌូណេស៊ី ដែលមួយថ្ងៃ​រកបាន ៣០,០០០រ៉ូពី ស្មើនឹង ២.២ដុល្លារអាមេរិក​ដើម្បីចិញ្ចឹមគ្រួសារ!

៥៖ ជនជាតិជ្វីបក្នុង​ប្រទេសអ៊ីស្រាអែល ប្រារព្ធពិធីបុណ្យ​ប្រពៃណីមួយ​ឈ្មោះ Purim ដើម្បីរំលឹកពី​ប្រវត្តិសាស្ត្រ​​នៃការរំដោះជនជាតិ​ជ្វីបពីពួក Haman ពីអាណាចក្រ​ពែក្សបុរាណ!

៦៖ តំបន់ភ្នំ អាលី ដ៏ស្រស់ស្អាត​នៅកោះតៃវ៉ាន់ ជាទីដែលសមគួរ​បំផុតសម្រាប់ការ​សម្រាកលំហែកាយ និងធូរស្បើយ​ពីអារម្មណ៍តានតឹង​គ្រប់យ៉ាង!

៧៖ ទិវា Commonwealth ប្រារព្ធធ្វើឡើងនៅទីក្រុងឡុងចក្រភពអង់គ្លេស ដោយមាន​ការបង្ហាញ​ព្រះរាជ​វត្តមាន​អង្គម្ចាស់ក្សត្រីយ៍ អេលីហ្សាប៊ែដ ទី២ និងក្រុមគ្រួសារ​ញាតិវង្សានុវង្ស!