(ប៉េកាំង)៖ មេដឹកនាំទីក្រុង​ហុងកុង​លោក Leung Chun-Ying ត្រូវ​បាន​តែង​​ជា​អនុ​ប្រធាន​​នៃ​គណៈកម្មាធិការ​ជាតិ​ដ៏មាន​ឥទ្ធិ​ពល​​​បំផុត​​មួយ​របស់​​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មានចិន Global Times នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០១៧។

យោងតាមសារ​ព័ត៌មានខាងលើ​នៅថ្ងៃចន្ទនេះ​លោក Yu Zhengsheng ប្រធាន​គណកម្មាធិការជាតិ​នៃក្រុមប្រឹក្សា​នយោបាយ​ចិន ឬ​ហៅ​កាត់​​ថា CPPCC បាន​​ធ្វើ​​សេចក្តី​​ប្រកាស​ថា​លោក Leung Chnn Ying ដែលត្រូវ​បានគេស្គាល់ដោយ​ឈ្មោះមួយទៀត​ថា «CY Leung» នោះ​ត្រូវ​បានតែងតាំង​ជា​អនុ​ប្រធាន​នៃគណៈគម្មាធិការជាតិ​នៃ CPPCC នៅក្នុងអំឡុង​ជំនួបពិភាក្សា​បិទទ្វារ​នៃសម័យប្រជុំ​ប្រចាំឆ្នាំ​របស់គណៈកម្មា​ធិការ​នេះ។

គួរបញ្ជាក់ថាលោក Leung ដែលជា​មេដឹកនាំទីបី​របស់តំបន់រដ្ឋបាល​ពិសេសនៃ​ទីក្រុងហុងកុង កំពុងកាន់មុខតំណែង​នៅក្នុងអាណត្តិ​ទីបួន​របស់លោក​គិតចាប់តាំងពី​ឆ្នាំ២០១២មក៕