(ពិភពលោក)៖ នៅថ្ងៃទី១១ ខែមីនានេះ ​ព្រឹត្តិការណ៍អន្តរជាតិ​ជាច្រើន បានកើតមានឡើង​ក្នុងនោះ​ការ​រំលឹកខួបទី០៦ឆ្នាំ នៃគ្រោះរញ្ជួយដីកម្រិត ៩.១រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិកម្ពស់ ១៤ម៉ែត្រ និងការ​បែកធ្លាយរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា នៅភាគឦសាន គឺជារឿងចារទុក​ក្នុងប្រវត្តិសាស្ត្រ​ជប៉ុន ដ៏សែនឈឺ​ចាប់​ជាទីបំផុត។

ដោយឡែកព្រឹត្តិការណ៍​អន្តរជាតិជាច្រើនទៀត​ក៏បានកើតមាន​ឡើងផងដែរ សម្រាប់​ថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០១៧នេះ ដូច្នេះសូមទស្សនា​ដូចតទៅ៖

១៖ ប្រជាជនជប៉ុន​​ចូលរួមរំលឹកវិញ្ញាណ​ក្ខន្ធជនរងគ្រោះ​ទាំងជាង ១៨,០០០នាក់​​ដែលបានស្លាប់​ដោយសារគ្រោះ​មហន្តរាយ​ស៊ូណាមិ កាលពីឆ្នាំ២០១១!

២៖ សារព័ត៌មាននានាលើលោក រំលឹកអំពីរូបភាពមហន្តរាយនៅភាគឦសានជប៉ុន ដែលត្រូវនឹង​ថ្ងៃខួបទី០៦ឆ្នាំ ខណៈទង់ជាតិជប៉ុនគ្រប់ទិសទីត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង!

៣៖ សម្រស់ស្រស់ត្រកាលនៃឧទ្យានជាតិក្នុងទីក្រុង ហេហ្វៃ នៃខេត្តអានហ៊ុយប្រទេសចិន ដែល​កំពុងទាក់ទាញទេសចរយ៉ាងខ្លាំង!

៤៖ ពិធីបុណ្យបង្ហោះខ្លែងនៅខេត្ត Phetchaburi ប្រទេសថៃ ទាក់ទាញភ្ញៀវទេសចរគ្រប់ទិសទី និងបង្អួតរូបរាងខ្លែងប្លែកៗ និងស្រស់ស្អាតទាក់ភ្នែកបំផុត!

៥៖ ការរៀបមង្គលការរបស់ជនជាតិឡាវ ក្នុងរដ្ឋធានីវៀងច័ន្ទ ជាទីចាប់អារម្មណ៍ និងគួរស្វែងយល់​អំពីប្រពៃណីវប្បធម៌ នៃប្រជាជាតិតំបន់អាស៊ីអាគ្នេយ៍ ដ៏ស្រស់ត្រកាលមួយនេះ!

៦៖ នៅទីក្រុងញូយ៉ក មានពិធីតាំងបង្ហាញ​វត្ថុបុរាណ និងឧបករណ៍ប្រើប្រាស់ច្រើនសម័យកាល​របស់​ប្រទេសចិន និងតំបន់អាស៊ី ដើម្បីឲ្យលោកខាងលិចបានយល់ដឹង!

៧៖ ពន្លឺខាងជើង អូរ៉ូរ៉ា ត្រូវបានថតនៅក្បែរស្ថានីយ៍អង់តាក់ទិក Zhongshan របស់ប្រទេសចិន!