(​អ៊ីស្ដង់ប៊ូល)៖ មនុស្សយ៉ាង​ហោចណាស់​០៥នាក់​ក្នុងនោះរួមមាន​ពលរដ្ឋរុស្ស៊ី​០៤នាក់ បានស្លាប់​បាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់​ធ្លាក់ឧទ្ធម្ភាគចក្រ​មួយគ្រឿង នៅក្បែរ​ទីក្រុងអ៊ីស្ដង់ប៊ូល​ប្រទេស​តួកគី។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik​ នៅល្ងាចថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​តួកគី​នៅក្នុងតំបន់ មូលហេតុធ្លាក់​ឧទ្ធម្ភាគចក្រនេះអាចបណ្ដាល​មកពី​បញ្ហា​អាកាសធាតុ។ ក៏ប៉ុន្តែនេះ​គ្រាន់តែ​ជាការសន្និដ្ឋាន​ជំហ៊ាន​ដំបូង​ប៉ុណ្ណោះ ខណៈការស៊ើបអង្កេត​កំពុងធ្វើ​ឡើង។ គួរបញ្ជាក់​ថា​​បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី ឧទ្ធម្ភាគចក្រ​ខាងលើផ្ទុកមនុស្ស​ទំាងអស់​០៧នាក់​បានធ្លាក់​នៅក្បែរទីក្រុងអ៊ីស្ដង់ប៊ូល ក្នុងតំបន់ Buyuksekmece៕