(ពិភពលោក)៖ ពិតជាភ្ញាក់ផ្អើលមែន ខណៈ១ប្រកួតសោះ លោកអាជ្ញាកណ្តាលចាយកាតអស់ច្រើនបំផុតរហូតដល់ទៅ ២០កាត ក្នុងនោះកាតក្រហម ៤ និងកាតលឿង ១៦ ពីការប៉ះទង្គិចគ្នារវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ ជួបហូឡង់ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2006 នៅប្រទេសអាល្លឺម៉ង់។

ការលេងកាចៗ បែបស៊ីសាច់ហុតឈាម គឺបានចាប់ផ្តើមឡើង ក្រោយពេលដែលព័រទុយហ្គាល់បានធ្វើការនាំមុខហូឡង់ ១-០ មុនក្នុងនាទីទី២៨ ពីការធ្វើបានសម្រេដោយកីឡាករ Maniche មកនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៤១០០០នាក់ ក្នុងពហុកីឡដ្ឋាន Frankenstadion ស្ថិតក្នុងទីក្រុង Nuremberg នៃប្រទេសអាល្លឹម៉ង់។

ក្នុងជំនួបដ៏ក្តៅគគុកនោះដែរ លទ្ធផល ១-០ បានបន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី ដោយហូឡង់ហាលអាវត្រឹមវគ្គ១៦ក្រុម គ្រាដែលព័រទុយហ្គាល់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចាញ់ម្ចាស់ ផ្ទះអាល្លឺម៉ង់ ៣-១ ជាប់លេខ៤ និងអ៊ីតាលីជាជើងឯក ក្រោយឈ្នះបារាំង ៥-៣ ដោយបាល់ប៉េណាល់ទី ក្រោយប្រកួត ពេញម៉ោង និងថែម១៥នាទី ២ដងស្មើគ្នា ១-១។

សូមទស្សនាវិដេអូ Highlight បញ្ជាក់មានដូចខាងក្រោមនេះ៖