(ពិភពលោក)៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ​​មានព្រឹត្តិការណ៍សំខាន់ៗ​ជាច្រើនបាន​កើតឡើង​​ជាពិសេស​គឺភាពមិនចុះសម្រុង​គ្នា រវាងបណ្តាប្រទេសមួយចំនួននៅទូទាំងសកលលោក។ ប៉ុន្តែងាកចេញ​ពី​បញ្ហាទាំងនោះបន្តិច ដោយ​សូមទស្សនាកម្រងរូបភាពប្រចាំថ្ងៃ ស្តែងចេញពីព្រឹត្តិការណ៍ផ្សេងៗ​ដែលធូរស្រាល​ពីសង្គ្រាមហែកហួរ​មាន​ដូចតទៅ៖

១៖ បុរសជនជាតិស៊ុយអែតម្នាក់ ជិះកង់កាត់​ផ្លូវគ្របដណ្តប់​ដោយព្រិលទឹកកក​ក្រាស់​ ដោយសារតែ​នៅតំបន់​អឺរ៉ុបខាងជើង​ពេលនេះកំពុង​វាយលុកដោយព្រិលធ្លាក់ខ្លាំងខុសរដូវ!

២៖ រដ្ឋមន្ត្រី​ការបរទេស​ថ្មីរបស់​ហ្វីលីពីនលោក Enrique Manalo ត្រូវបានតែងតាំង​ជំនួសលោក Perfecto Yatsay ដែលព្រឹទ្ធសភាមិនទទួលស្គាល់​ព្រោះមាន​សញ្ជាតិពីរ!

៣៖ កិច្ចប្រជុំ​សភាចិន​ដ៏ធំប្រចាំឆ្នាំ នៅឯមហា​វិមានប្រជាជន​ទីក្រុងប៉េកាំង ដែលមាន​ការពិភាក្សា​បញ្ហា​នានា​ជាច្រើនដែលប្រទេសចិនកំពុង​ប្រឈមមុខ ជាពិសេសបញ្ហាសន្តិសុខ!

៤៖ ប្រជាជនកូរ៉េខាងត្បូង​នៅក្នុងទីក្រុង Jimchon-shi ប្រមូលផ្តុំគ្នា​ប្រឆាំងការដាក់​ពង្រាយប្រព័ន្ធ​មីស៊ីល THAAD ដែលត្រូវបាន​ធ្វើឡើងមុខកាលកំណត់!

៥៖ ផ្កាព្រូនរីក​ក្នុងឧទ្យាន​បុរាណ​រជ្ជកាលម៉េង ក្នុងទីក្រុង​ប៉េកាំង​ប្រទេសចិន ទាក់ទាញ​ភ្ញៀវទេសចរ​មកទស្សនា និងថតរូបភាព​យ៉ាងជក់ចិត្ត!