(ហ្គាតេម៉ាឡា)៖ អគ្គិភ័យបានឆាបឆេះកន្លែងថែទាំកុមារមួយកន្លែង ស្ថិតនៅចំងាយប្រមាណ២៥គីឡូម៉ែត្រ ពីទីក្រុង Guatemala ដោយបានសម្លាប់មនុស្ស​១៩នាក់ និង២៥នាក់ផ្សេងទៀតរបួស នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាយប់ឆ្លងចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ។

ក្រុមអគ្គិភ័យបាននិយាយថា មានក្មេងប្រមាណ៦០នាក់ ត្រូវបានជម្រៀសចេញពីកន្លែងអគ្គិភ័យ ចំណែកអ្នករងរបួស២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំពោះមូលហេតុនៃការឆាបឆេះនោះមិនទាន់ដឹងច្បាស់នៅឡើយនោះទេ។