(ពិភពលោក)៖ ដោយនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះគឺជាថ្ងៃអបអរទិវាសិទ្ធិនារីអន្តរជាតិ យើងបានដកស្រង់យករួបភាពមួយ​ចំនួន​បង្ហា​ញអំពី​​​សកម្មភាពនារីៗចូលរួមអបអរសាទរទិវានេះទៅទូទាំងពិភពលោក៖​

១៖ សិស្សានុសិស្សឥណ្ឌាចូលរួមពិធីជួបជុំគ្នាមួយនិងអំពាវនាវអំពីសិទ្ធិរបស់ពួកគេ ក្នុងឱកាសនៃទិវាសិទ្ធិនារីអន្តរជាតិ​នៅទីក្រុង Kalkata នៃរដ្ឋ West Bengal។

២៖ ក្រុមស្តី្រជាមន្រ្តីប៉ូលិសរួមគ្នាអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងរដ្ឋធានីកាត់ម៉ាន់ឌូ នៃប្រទេសនេប៉ាល់។

៣៖ មនុស្សម្នាប្រមូលផ្តុំគ្នាបង្កើតចេញជារាងនៃពាក្យថា «Hope (ក្តីសង្ឃឹម)» នៅក្នុងឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិនៅក្នុងរដ្ឋធានី កាត់ម៉ាន់ឌូ នៃប្រទេសនេប៉ាល់។

៤៖ មន្រ្តីប៉ូលិសនារីនៃកងអង្គភាពប៉ូលិសជាតិនៃប្រទេសប៉េរូ ចូលរួមក្នុងការសម្តែងមួយនាអំឡុងកិច្ចអបអរទិវាសិទ្ធិនារីអន្តរជាតិ នៅរដ្ឋធានីលីម៉ា។

៥៖ នារីៗចូលរួមការរាំលេងកម្សាន្តដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុង Vancouver, កាណាដា។

៦៖ ស្ត្រីៗកូរ៉េខាងត្បូងប្រមូលផ្តុំគ្នានៅក្នុងឱកាសអបអរទិវាសិទ្ធិនារីអន្តរជាតិ នៅទីក្រុងសេអ៊ូល។

៧៖ ស្រ្តីជាមួយនឹងពាក្យស្លោក «បញ្ឈប់ការប្រើអំពើហិង្សាប្រឆាំងនឹងនារីភេទ» នៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន។

៨៖ ស្រ្តីរាប់ពាន់អ្នកចូលរួមការប្រមូលផ្តុំគ្នាដ៏ធំមួយសម្រាប់ទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១៧ នៅក្នុងទីក្រុងម៊ែលបន, អូស្រ្តាលី។

៩៖ នារីៗតួកគីនៅក្នុងប្រមូលផ្តុំគ្នានៅទីក្រុង Diyarbakir ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ។

១០៖ ស្រ្តីរាប់ម៉ឺននាក់ជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិកដើម្បីបង្ហាញពីសាមគ្គីភាពនៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ៕