(ឡាវេហ្គាស)៖ ស្តេចប្រដាល់អាស៊ី Manny Pacquiao បានប្រើកណ្តាប់វ៉ៃយ៉ាងសន្ធាប់ទៅលើខ្លាកំណាចអាមេរិក Floyd Mayweather ធ្វើឲ្យគូប្រកួតមិនដែលចាញ់វ័យ៣៩ឆ្នាំរូបនេះ បានត្រឹមតែរង និងដកថយ តែលទ្ធផលចុងក្រោយ Pacman បានចាញ់ពិន្ទុយ៉ាងប្រកៀកប្រកិតទៅវិញដោយមិននឹកស្មាន។

យោងតាមវិដេអូខាងក្រោម ដែលជើងខ្លាំងទាំងពីរបានជួបគ្នាកាលពីឆ្នាំ២០១៥ ក្នុងការវាយដណ្តើមខ្សែក្រវាត់ពិភព WBC នោះ កីឡាករប្រដាល់សកលដែលជានិមិត្តរូបរបស់ប្រទេសហ្វីលីពីន Manny Pacquiao បានធ្វើការវាយសម្រុក មិនដកថយឡើយ ជាមួយនឹងការវាយចំគោលដៅជាបន្តបន្ទាប់ គ្រាដែលម្ចាស់ខ្សែក្រវាត់ Floyd បានត្រឹមតែដកថយ និងសងវិញបានខ្លះដែរក្នុងទឹកទី៤ ទឹកទី៦ ទឹកទី៩ និងចុងទឹកទី១១ ក្នុងការប្រកួត ១២ទឹក។

សូមទស្សនាវិដេអូ Highlight បញ្ជាក់មានដូចខាងក្រោមនេះ៖