(គូឡាឡាំពូរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ីលោក Kang Chol ត្រូវបានបណ្តេញចេញពីប្រទេសអាស៊ាន មួយនេះដោយ​អាជ្ញាធរម៉ាឡេស៊ី នៅក្នុងការជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុស ម្តាយទីទៃរបស់មេដឹក​នាំ​កំពូល​ផុត​លេខកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសៅរ៍ ទី០៤ ខែ​មីនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាយោងតាមការឲ្យដឹងពីអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី​នាថ្ងៃសៅរ៍នេះ លោកឯកអគ្គរដ្ឋទូតនឹងត្រូវបាន បណ្តេញចេញពីម៉ាឡេស៊ី​​​ដោយសារតែការដោះស្រាយផ្នែកការទូតជុំវិញករណីឃាតកម្មលើលោក គីម ជុងណាំ ហើយលោក Kang ត្រូវបានទុករយៈពេលឲ្យ​៤៨ម៉ោងដើម្បីរៀបចំបង្វិចចាកចេញពីប្រទេសអាស៊ានមួយនេះ៕