(ស៊ីដនី)៖ គ្រោះធម្មជាតិ​រញ្ជួយដី​កម្រិតបង្គួរ ៦.៣រ៉ិចទ័រ​បានវាយប្រហារ​តំបន់ឆ្នេរ​នៃប្រទេស​ប៉ាពួរញូហ្គីណេ​ស្ថិតនៅជាប់​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅព្រឹក​ថ្ងៃសៅរ៍នេះ ប៉ុន្តែភ្លាមៗ​បែបនេះ​ពុំទាន់មាន​សេចក្តីរាយការណ៍​ពីចំនួន​មនុស្សរង​គ្រោះ ឬក៏ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិអ្វី​នោះឡើយ។ នេះ​បើតាម Channel News Asia ដកស្រង់​ទិន្នន័យពី Reuter ដែលទទួលបាន​ពីទីភ្នាក់ងារ​ភូមិសាស្ត្រ​អាមេរិក USGS នាព្រឹក​ថ្ងៃ​សៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

គ្រោះរញ្ជួយ​ដី​ខាងលើនេះ​កើតឡើង​នៅចម្ងាយ ១២០គីឡូម៉ែត្រ​ពីកោះ Bougainville ភាគខាងត្បូង​ប្រទេស​ប៉ាពួរញូហ្គីណេ ប៉ុន្តែពុំទាន់​មានការបញ្ជាក់ថា​អាចកើតមាន​រលកយក្ស​ស៊ូណាមិ​នោះទេ៕