(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) ​បានចែករំលែកបទសោធ ដ៏គួរឱ្យចាប់អារម្មណ៍ស្ដីពីសកម្មភាព របស់លោកនៅលើ ប្រព័ន្ធ Internet នៅក្នុងជំនួបមួយរៀបចំឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដោយក្រុមហ៊ុនឥណ្ឌា Sequoia Capital​ ដែលមានការិយាល័យនៅក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia​។

នៅក្នុងជំនួបនោះដែរ ឆ្លើយតបនឹងសំណួរ របស់នាយក្រុមហ៊ុន Sequoia Capital លោក Shailendra Singh ពាក់ព័ន្ធនឹងចំណូលចិត្ត លោក លី សៀនឡុងបានថ្លែង ដូច្នេះថា៖ «ខ្ញុំតែងតែនៅមុខកុំព្យូទ័រ បើកមើលគេហទំព័រព័ត៌មាន​ដូចជា BBC, New York Times, Straits Times, Channel News Asia ហើយខ្ញុំតែងតែមើលវា រាល់ពេលវេលា ដែលនេះឯងជាហេតុផលធ្វើឱ្យខ្ញុំឈប់មើលព័ត៌មាននៅលើកញ្ចក់ទូរទស្សន៍។ បើសិនជាអ្នកចង់មើលព័ត៌មានខ្លីៗ អ្នកអាចមើលវាបានគ្រប់ពេលវេលា ព្រោះវាមានភាពងាយស្រួល»។

គួរបញ្ជាក់ថា ​ក្រៅតែការតាមដានព័ត៌មាន លោក លី សៀនឡុង នៅមានចំណុច៦យ៉ាងផ្សេងទៀត ដែលលោកចូលចិត្តនោះគឺ ការប្រើប្រាស់ Facebook និង Instagram, តាមដានព័ត៌មានតារាវិទ្យា, ចូលអាន Blog​ អ្នកគណិតវិទ្យា, ចូលទៅមើលគេហទំព័ររូបថត, អានសៀវភៅនៅលើ Online និងកម្មវិធី Google Earth, iTunes និង Spotify ជាដើម៕