(ម៉ូស្គូ)៖ គិតមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ វាគឺជាខួបគំរប់ពីរឆ្នាំហើយ ដែលអ្នកនយោបាយ​រុស្ស៊ីដ៏ល្បី​​ឈ្មោះ​របស់រុស្ស៊ីមួយរូប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់​នៅក្បែរវិមានរដ្ឋាភិបាល (ក្រឹមឡាំង) ស្ថិតនៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧។

ការប្រមូលផ្តុំគ្នា​ខាងលើនេះ គ្រាន់តែជា​ការសម្តែងនូវ​ការគោរព និងគាំទ្រចំពោះអតីត​បុគ្គលល្បី​ឈ្មោះលោក Boris Nemtsov តែប៉ុណ្ណោះ ដោយមិនមានការតវ៉ាប្រឆាំង និងក៏រិះគន់​លើរដ្ឋាភិបាលរុស្ស៊ីនោះ។ លោក Nemtsov ត្រូវបានបាញ់​សម្លាប់​កាលពី​ពាក់កណ្តាលយប់​ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅពេលដែល​​លោកកំពុងដើរតែម្នាក់ឯង​ក្បែរវិមានក្រឹមឡាំង។

គួរបញ្ជាក់ថាលោក Nemtsov ជាអតីតឧបនាយករដ្ឋមន្ត្រីរុស្ស៊ី ហើយក្រោយមកក៏បានក្លាយជាអ្នកបញ្ចេញ​មតិ​មួយរូបដ៏ល្បីឈ្មោះ និងមានអ្នកគាំទ្ររាប់លាននាក់នៅប្រទេសរុស្ស៊ី ដោយសារតែលោក​ហ៊ាន​ចេញ​មុខរិះគន់ទៅលើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន៕