(គូឡាឡាំពួរ)៖ បន្ទាប់ពីការ​បង្ហាញខ្សែវីដេអូ​នៃសកម្មភាពធ្វើ​ឃាតលើ​លោក គីម ជុងណាំ បងប្រុស​មេដឹកនាំ​កំពូលកូរ៉េខាងជើង​នោះ ក្រសួងការបរទេស​ម៉ាឡេស៊ីបានកោះហៅ​ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង​​ប្រចាំទីក្រុង គូឡាឡាំពួរ​មកជួបពិភាក្សាគ្នាជុំវិញករណីឃាតកម្ម​ ​ដែលពិភពលោក​ទាំងមូលកំពុង​ផ្តោតការយកចិត្ត​ទុកដាក់ខ្លាំង​បំផុតនេះ។ នេះបើតាមការ​ចេញផ្សាយនៅមុននេះ​បន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។

គេនៅមិនទាន់ដឹងថា តើអាជ្ញាធរម៉ាឡេស៊ីនឹងធ្វើការពិភាក្សាជាមួយអគ្គរដ្ឋទូត​កូរ៉េខាងជើង​​ទៅលើបញ្ហានេះ​ស៊ីជម្រៅដល់​កម្រិតណា ឬក៏មានសំណើអ្វីខ្លះចំពោះមន្ត្រីទូតកូរ៉េខាងជើងនោះ​ឡើយ។ សម្រាប់ព័ត៌មាន​លម្អិតនឹងមាន​ការចេញ​ផ្សាយនា​ពេលបន្តបន្ទាប់ទៀត៕

អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសម៉ាឡេស៊ី លោក កាង ចុល