(ម៉ាឡេស៊ី)៖ ប៉ូលិសម៉ាឡេស៊ីនៅថ្ងៃអាទិត្យនេះ បានបញ្ជាក់ថា ជនសង្ស័យកូរ៉េខាងជើង៤នាក់ផ្សេងទៀត មានជាប់ពាក់ព័ន្ធ​នឹងអំពើឃាតកម្ម​លើបងប្រុសលោក គីម ជុងអ៊ុន គឺ លោក គីមជុងណាំ ហើយពួកគេទាំងនោះបានចាក​ពីប្រទេសកូរ៉េខាងជើង ចំថ្ងៃតែមួយមានអំពើឃាតកម្មលោក គីម ជុងណាំ នៅឯអាកាស ដ្ឋានទីក្រុងកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃចន្ទ​ដើមសប្ដាហ៍។ នេះបើតាមការចេញផ្សាយ​ដោទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅមុននេះបន្តិច នារសៀល ថ្ងៃអាទិត្យ ទី១៩​ខែកុម្ភៈ ឆ្នាំ២០១៧។

ប៉ូលិសម៉ាឡេស៊ីក៏បានបញ្ជាក់ដែរថា មូលហេតុនៃការស្លាប់របស់លោក គីម ជុងណាំ គឺដោយសារត្រូវគេបំពុល ខណៈការសង្ស័យកាន់តែច្បាស់ថា កូរ៉េខាងជើងអាចជាអ្នកនៅពីក្រោយនៃអំពើឃាតកម្មនេះ។

ជនសង្ស័យ ដែលជាជនជាតិកូរ៉េខាងជើងទាំងបួននាក់ខាងលើនេះ ប៉ូលិលម៉ាឡេស៊ីកំពុង​ស្វែងរកចាប់ខ្លួន។

សូមជំរាបថា ប៉ូលិសម៉ាឡេស៊ី បានចាប់ចារកម្មនិងជាសង្ស័យ​ចំនួន៤នាក់​រួចហើយ  ក្រោយអំពើឃាតកម្មនោះរួមមាន​ស្ត្រីម្នាក់កាន់​លិខិតឆ្លងដែន​វៀតណាម​ដែលត្រូវបានគេ​កំណត់អត្តសញ្ញាណ​ថាមានឈ្មោះ Doan Thi Huoung, ស្រ្តីជនជាតិឥណ្ឌូណេស៊ីម្នាក់​ឈ្មោះ Siti Aisyah និងមិត្តប្រុស​ជាជនជាតិម៉ាឡេស៊ីរបស់នាងមានឈ្មោះ Muhammad Farid Jalaluddin និងបុរសវ័យ៤៧ឆ្នាំ​ម្នាក់ទៀត ដែលកាន់លិខិត​ឆ្លងដែនរបស់​ប្រទេស​កូរ៉េខាងជើង នៅក្នុងរដ្ឋធានី​គូឡាឡាំពួរ​៕