(ព្យុងយ៉ាង)៖ យោងតាមសារព័ត៌មាន Sky News ចុះផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងជើង បានជម្រុញឲ្យរដ្ឋាភិបាលម៉ាឡេស៊ី ប្រគល់សាកសពលោក Kim Jong-nam ដែលជាបងប្រុសលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើង ទៅឲ្យពួកគេ ដោយគ្មានការពន្យារពេលណានោះឡើយ។

រដ្ឋាភិបាលកូរ៉េខាងជើងបន្ថែមថា ខ្លួននឹងច្រានចោលយ៉ាងដាច់អហង្ការ ចំពោះលទ្ធផលក្រោយការ​ធ្វើកោសល្យវិច័យរបស់​ម៉ាឡេស៊ី។

សូមជម្រាបថា ការជម្រុញនេះបានធ្វើឡើង បន្ទាប់ពីប៉ូលីសម៉ាឡេស៊ី​បាននិយាយថា ក្រុមគ្រួសារ​សាច់ញាតិ​របស់លោក Kim Jong-nam ដែលត្រូវ​បានគេឃាតករសម្លាប់​នៅឯព្រលាន​យន្តហោះ នៅក្នុងទីក្រុងគូឡាឡាំពួរ​ កាលពី​​ថ្ងៃចន្ទ​ដើម​សប្ដាហ៍នេះ ​ត្រូវតែផ្ដល់គំរូ DNA​ ជាមុនសិនមុននឹងចង់បាន​សពលោក Kim Jong-nam ត្រឡប់ទៅវិញ៕