(គូឡាឡាំពួរ)៖ ទីបំផុតស្ត្រីទីពីរដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងករណីបំពុលសម្លាប់បងប្រុស​មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាំ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចាប់ និងឃុំខ្លួនរួចហើយ បន្ទាប់ពី​ស្ត្រីទី​មួយដែល​មកពី​មីយ៉ាន់ម៉ា និងកាន់លិខិតឆ្លង​ដែនវៀតណាម​ត្រូវបានចាប់ឃុំ​ខ្លួនដូចគ្នាកាលពី​ថ្ងៃល្ងាច​ថ្ងៃពុធម្សិលមិញ។ នេះបើតាមព័ត៌មាន​ដែល Reuters ចេញផ្សាយ​នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។

មិនទាន់មានការបញ្ជាក់អំពីជនជាតិ ឬក៏ព័ត៌មានលម្អិតណាមួយពាក់ព័ន្ធនឹងអត្តសញ្ញាណ និងប្រវត្តិនៃស្ត្រី​ទាំងពីររូបខាងលើនេះឡើយ ដោយប៉ូលិសផ្នែក​ស៊ើបអង្កេតពិសេសរបស់ម៉ាឡេស៊ី​កំពុងធ្វើប្រតិបត្តិការ​របស់ខ្លួន​​យ៉ាងសកម្មនៅឡើយឈានចូលដល់ថ្ងៃទីពីរនេះ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងមានការចេញផ្សាយ​នាពេលបន្ត​បន្ទាប់ទៀត៕