(ម៉ាឡេស៊ី)៖ លោក Kim Jong Nam ជាកូនប្រុសច្បងរបស់អតីតប្រធានាធិបតីកូរ៉េខាងជើង Kim Jon-il និងជាបងប្រុសម្តាយផ្សេងគ្នា របស់ប្រធានាធិបតីកូរ៉េខាងជើងបច្ចុប្បន្ន មានវ័យ៤៥ឆ្នាំ ត្រូវបានគេសង្ស័យលើស្រ្តី២នាក់ ដាក់ថ្នាំបំពុលនៅឯអាកាសយានដ្ឋានអន្តរជាតិ Kuala Lumpur ប្រទេសម៉ាឡេស៊ី នេះបើយោងតាមសារព័ត៌មាន យ៉ុនហាប់របស់កូរ៉េខាងត្បូង ចេញផ្សាយមុននេះបន្តិច នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

លោក Kim Jong Nam ត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូន​ទៅកាន់មន្ទីរពេទ្យ កាលពីព្រឹកថ្ងៃចន្ទ។

សូមជំរាបថា នៅក្នុងឆ្នាំ២០០១ លោក Kim Jong Nam ធ្លាប់ត្រូវបានប៉ូលិសចាប់ខ្លួននៅឯអាកាសយានដ្ឋានរបស់ជប៉ុន ដោយប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ៕