(តៃប៉ិ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្តក្រុងក្រឡាប់ បណ្តោយឲ្យមនុស្ស៣២នាក់ស្លាប់ និង១២នាក់រងរបួស នៅវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះបើយោងតាមសារព័ត៌មានចិន CGTN ចេញផ្សាយនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ​ មានមនុស្សសរុបទាំងអស់៤៤នាក់នៅក្នុងរថយន្ត ដោយធ្វើដំណើរពីតំបន់ Wuling Farm នៅក្នុងទីក្រុង Taichung ភាគខាងលិច នៃកោះតៃវ៉ាន់។

ពុំមានជនជាតិចិនដីគោក ស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះទេ ប៉ុន្តែប៉ូលិសបានអះអាងថា ករណីនេះដោយសារលើសល្បើនកំណត់៕