(វ៉ាស៊ីនតោន)៖ ថ្លែងនៅក្នុងពិធីទទួលដំណើរ​ទស្សនកិច្ច​របស់នាយករដ្ឋ​មន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន​នោះ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បានលើកឡើងថា លោកនឹង​ចេញ​ដំណោះស្រាយ​សន្តិសុខថ្មីមួយ​ទៀតនាសប្តាហ៍​ក្រោយនេះ ក្រោយពី​បទបញ្ជាសន្តិសុខ​របស់លោក​លើកមុន​ត្រូវបានតុលាការ​កំពូលទុកជា​មោឃៈ។ នេះបើតាម​ការដកស្រង់​ព័ត៌មានពី​វែបសាយ បាងកកប៉ុស្តិ៍ របស់ថៃ​នារសៀល​ថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧។

នេះមិនមែនជាលើកទីមួយទេដែលលោក ត្រាំ លើកឡើងពីគំរោងបញ្ចេញដំណោះស្រាយថ្មី​ដើម្បីសន្តិសុខ ដោយកាលពីមួយថ្ងៃ​បន្ទាប់ពីការច្រានចោទបទ​បញ្ជារបស់លោក​ លើការហាមប្រាម​​ប្រជាជន​មកពីប្រទេស​មូស្លីមចំនួន ០៧ មកកាន់សហរដ្ឋអាមេរិកនោះ ប្រធានាធិបតីអាមេរិក​រូបនេះបាន​អះអាងថា វាដល់ពេល​ហើយសម្រាប់ការបង្កើត «បទបញ្ជាថ្មីដ៏ថ្មីសន្លាងមួយទៀត» ក៏ប៉ុន្តែលោកមិន​បានបញ្ជាក់ថា ពេលណា​នឹងចេញ​នោះឡើយ។

គួរបញ្ជាក់ថាពេលនេះ លោក ដូណាល់ ត្រាំ កំពុងតែទទួលស្វាគមន៍អាហារពេលល្ងាចលោក ស៊ីនហ្សូ អាបេ នៅតំបន់កម្សាន្តមួយក្នុងរដ្ឋផ្លូរីដា។ នៅក្នុងនោះលោកបញ្ជាក់ទៀតថា រដ្ឋបាលលោកនៅមានជំរើសជាច្រើន​ទៀតដែលត្រូវប្រើប្រាស់ ក្នុងនោះបទបញ្ជាថ្មី​កំពុងត្រូវគេរៀបចំ ហើយអាមេរិក​ត្រូវតែបង្កើន​ល្បឿនលើរឿង​នេះដើម្បីសន្តិសុខ ដែលវាត្រូវតែដំណើរការឲ្យប្រសើរ៕