(​វ៉ាស៊ីនតោន)៖ តុលាការឧទ្ធរណ៍សហព័ន្ធក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចចិត្តជាឯកច្ឆ័នហើយ ដោយទាត់​ចោលពាក្យបណ្តឹងដាក់ឱ្យអនុវត្តឡើងវិញ បទបញ្ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ស្ដីពីជនអន្តោប្រវេសន៍ និងការហាមឃាត់ប្រជាជន មកពីបណ្ដាប្រទេសមូស្លីមចំនួន០៧ ចូលក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។

បណ្ដឹងឧទ្ធរណ៍របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ត្រូវបានបដិសេធដោយចៅក្រមបីរូប ដែលអះអាងថា ការសម្រេចចិត្តបែបនេះគឺដើម្បីការពារ ផលប្រយោជន៍ជាតិ។ ច្រៅក្រមទំាងបីរូប បានបញ្ជាក់នៅក្នុង​សេចក្ដីសម្រេចរបស់ខ្លួនដូច្នេះថា៖ «រដ្ឋាភិបាលអាមេរិក មិនមានភស្ដុតាងជាក់លាក់ណាមួយ បញ្ជាក់បានថា ជនបរទេសមកពីបណ្ដាប្រទេសដែលមានឈ្មោះនៅក្នុងបទបញ្ជា បាននិងកំពុងរៀបចំការវាយប្រហារភេរវកម្ម នៅក្នុងសហរដ្ឋអាមេរិកនោះទេ»

គួរបញ្ជាក់ថា ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមជាប់បម្រាមចំនួន០៧ មានដូចជា អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី សូម៉ាលី យេមែន ស៊ូដង់ និងលីប៊ី៕