(វ៉ាស៊ីនតោន)៖ ព្យុះបិសាច​ដ៏មានឥទ្ធិពលមួយ​នារដូវរងារនេះ​កំពុងចាប់ផ្តើម​លេចចេញ​ជារូបរាង​ឡើង​នៅតាមបណ្តោយ​​ឆ្នេរភាគ​កើតសហរដ្ឋអាមេរិក​​​នា​សប្តាហ៍​នេះ​ ហើយអង្គការឧតុនិយម​​ជាតិ​​អាមេរិក​​បានប្រកាសថា​ ទឹករលក​កម្ពស់​រហូត​ដល់​ទៅ​​១៥​ម៉ែត្រ​នឹង​​ក​កើត​ឡើង​​​នៅ​មហា​​សមុទ្រ​​​អា​ត្លង់​ទិច​​​នៅ​ថ្ងៃអង្គារនេះ (ម៉ោងក្នុងរដ្ឋធានី​វ៉ាស៊ីនតោន)។ នេះបើតាមការ​ចេញផ្សាយ​​ដោយ​សារព័ត៌មាន Washington Post នៅល្ងាច​ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ព្យុះខាងលើគឺជាព្យុះដូចគ្នា​ដែល​កាលពីថ្ងៃអាទិត្យសប្តាហ៍​មុននេះ​បានបង្កជាការធ្លាក់​ព្រឹល​ខ្លាំង​គួរសម​នៅតំបន់ជុំវិញ​​រដ្ឋធានី​​វ៉ាស៊ីនតោន ហើយបាន​ធ្វើដំណើរ​ទៅដល់​កណ្តាល​មហាសមុទ្រ​អាត្លង់ទិច។ សម្រាប់ព័ត៌មានបន្ថែម នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕