(បារាំង)៖ បើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន៦៥នាក់ បានទទួលរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងនៅថ្ងៃចន្ទនេះ តាមបណ្តោយមហាវិថីមួយ នៅតំបន់ Les Yvelines ភាគខាងលិចទីក្រុង Paris ប្រទេសបារាំង។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ លើមហាវិថី A13 បន្ទាប់ពីរថយន្តក្រុង០២គ្រឿង, រថយន្តសណ្តោងមួយគ្រឿង និងរថយន្តចំនួន០៤គ្រឿងទៀត បានបុកចូលគ្នា។ យ៉ាងហោចណាស់មនុស្ស៦៥នាក់ បានទទួលរងរបួស ជាមួយនឹង០៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ត្រូវបានដឹងនៅឡើយនោះទេ៕