(ពិភពលោក)៖ ក្នុងខណៈពេលនេះប្រជាពលរដ្ឋចិន កំពុងតែរីករាយក្នុងការអបអរសាទរពិធីឆ្លងឆ្នាំតាមប្រពៃណីបុរាណរបស់ខ្លួន។ ដោយសារជនជាតិចិនបុរាណ និយមធ្វើចំណាកស្រុកទៅក្រៅប្រទេសដើម្បីធ្វើអាជីវកម្ម និងហេតុផលផ្សេងៗ ជាហេតុនាំឱ្យជនជាតិចិនមានវត្ថមានស្ទើរគ្រប់កន្លែងទូទាំងពិភពលោក សូម្បីប្រទេសកម្ពុជា ក៏មានជនជាតិចិន និងអ្នកជាប់ស្រឡាយចិនផងដែរ។

ខាងក្រោមនេះជាបញ្ជីរឈ្មោះប្រទេសទាំង១០លើពិភពលោក ដែលមានជនជាតិចិន រស់នៅច្រើនបំផុត ដកស្រង់ចេញពីគេហទំព័រ Wikileak:

១៖ ប្រទេស ថៃ មានជនជាតិចិនចំនួន ៩,៣៩២,៧៩២នាក់។
២៖ ប្រទេស ម៉ាឡេស៊ី មានជនជាតិចិនចំនួន ៦,៦៥០,០០០នាក់។
៣៖ សហរដ្ឋអាមេរិក មានជនជាតិចិនចំនួន ៤,៩៤៧,៩៦៨នាក់។
៤៖ ប្រទេសឥណ្ឌូនេស៊ី មានជនជាតិចិនចំនួន ២,៨៣២,៥១០នាក់។
៥៖ ប្រទេសសិង្ហបុរី មានជនជាតិចិនចំនួន ២,៥៤៧,៣០០នាក់។
៦៖ ប្រទេសមីយ៉ាន់ម៉ា មានជនជាតិចិនចំនួន ១,៦៣៧,៥៤០នាក់។
៧៖ ប្រទេសកាណាដា មានជនជាតិចិនចំនួន ១,៤៨៧,៥៨០នាក់។
៨៖ ប្រទេសហ្វីលីពីន មានជនជាតិចិន ១,៣៥០,០០០ចំនួននាក់។
៩៖ ប្រទេសប៉េរ៉ូ មានជនជាតិចិនចំនួន ១,៣០០,០០០នាក់។
១០៖ ប្រទេសកូរ៉េខាងត្បូង មានជនជាតិចិនចំនួន ១,០៥៦,៩៩៣នាក់។

ប្រទេស ថៃជាប្រទេសដែលមានជនជាតិចិន ច្រើនបំផុតលើពិភពលោក គឺរហូតដល់ជាង៩លាននាក់ ចំណែកនៅកម្ពុជាមានចំនួន១៥០,០០០នាក់។ សូមជម្រាបផងដែរថា ជនជាតិចិនរស់នៅទូទាំងពិភពលោក (ក្រៅពីទឹកដីប្រទេសចិន) មានចំនួនសរុបរហូតដល់ជាង៥០លាននាក់ (មិនរាប់បញ្ជូនទាំងជនជាតិចិន ដែលរស់នៅលើទឹកដីចិន)៕