(អាមេរិក)៖ ក្រុមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មានមនុស្ស១១នាក់ត្រូវបានស្លាប់ និង២៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្យល់ព្យុះថូណាដូ (Tornado) វាយប្រហារភាគខាងត្បូង រដ្ឋហ្សកស្ស៊ី សហរដ្ឋអាមេរិក។ នេះបើ​តាម​​ការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ។

ការព្រមានអំពីព្យុះថូណាដូ ត្រូវបានដាក់ប្រកាសជាព័ត៌មានសម្រាប់រដ្ឋហ្សកហ្ស៊ី តាំងតែពីយប់ថ្ងៃសៅរ៍មកម្ល៉េះ ហើយរដ្ឋមួយនេះត្រូវបានគេ​រំពឹងថា នឹងជួបគ្រោះមន្តរាយអាកាសធាតុធ្ងន់ធរនៅថ្ងៃអាទិត្យនេះ។

ជាមួយគ្នានេះដែរ រដ្ឋផ្លរីដា ក៏បានដាក់ចេញនូវការព្រមានពីខ្យល់ព្យុះថូណាដូនេះ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់បណ្តាតំបន់នៅភាគអាគ្នេយ៍រដ្ឋហ្សកហ្ស៉ី ហើយចំពោះរដ្ឋផ្លរីដាវិញ ក៏មានការព្រមានថា នឹងមានព្យុះផ្គររន្ទះធ្ងន់ធ្ងរផងដែរ៕