(សិង្ហបុរី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកំរិត ៨.០ រ៉ិចទ័រ បានវាយប្រហារមកលើ​តំបន់ Arawa នៃកោះ Bougainville ប្រទេស Papua New Guinea។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia ​នៅមុននេះបន្តិច នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ មជ្ឈមណ្ឌលព្រមានពីគ្រោះរលកយក្សស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិក ក៏បានផ្ដល់យោបល់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ពីគ្រោះមហន្តរាយ​រលកយក្សស៊ូណាមិ ដែលអាចនឹងកើតឡើងក៏ថាបាន នៅបីម៉ោងខាងមុខទៀតនេះ នៅតាមបណ្ដាយឆ្នេរ Papua New Guinea,  Solomon Islands, Nauru, Pohnpei, Kosrae, Vanuatu, Chuuk និងប្រទេស Indonesia៕