(រីយ៉ូ)៖ មនុស្សចំនួន​បីនាក់​បានបាត់បង់​ជីវិត​ភ្លាមៗ​ ដោយនៅ​ក្នុង​ចំណោម​នោះ​មាន​ទាំង​ប្រធានតុលាការ​កំពូល​លោក Teori Zavascki ​ផងដែរ​ បន្ទាប់​ពីយន្តហោះ​ខ្នាតតូច​មួយគ្រឿង​បានធ្លាក់​ទៅក្នុងផ្ទៃសមុទ្រ​ក្បែរទីក្រុង​រីយ៉ូ​នៃប្រទេស​ប្រេស៊ីល​ នាថ្ងៃព្រហស្បតិ៍​។ នេះ​បើ​តាម​​ការ​ចេញ​ផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនា​ព្រឹក​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

យន្តហោះធុន​តូចខាងលើ​​ជាកម្មសិទ្ធិ​របស់​បុគ្គល​ឈ្មោះ Carlos Alberto Filgueiras ដែលជាម្ចាស់​សណ្ឋាគារ Emiliano ក្នុងទីក្រុង Sao Paulo បានហោះ​ចាកចេញ​ពី​ទីក្រុងនេះ​ ​ឆ្ពោះទៅ​កាន់​ទីក្រុង Paraty ប៉ុន្តែនៅអំឡុងពេលធ្វើដំណើរក៏បានធ្លាក់​នាវេលា​ម៉ោងប្រហែល​ ​០១៖៣០​នាទី​​រសៀល​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ​នេះ (ម៉ោងក្នុង​ទីក្រុងរីយ៉ូ)។ ក្រោយមក​មានសេចក្តី​រាយការណ៍​ថា​ ក្រុម​ពន្លត់អគ្គិភ័យ​ប្រចាំ​តំបន់​បានរកឃើញយន្តហោះ​ដែលបានធ្លាក់​នោះ ជាមួយនិង​សាកសព​មនុស្សបីនាក់​​រួមទាំងលោក Teori Zavascki ក៏​ដូច​ជា​អ្នក​​នៅ​រស់​រាន​​មានជីវិត​ម្នាក់ផងដែរ។

គួរបញ្ជាក់ថា លោក Teori Zavascki ត្រូវបាន​តែងតាំងជាប្រធានតុលាការ​កំពូលនៃប្រទេស​ប្រេស៊ីល​ដោយអតីត​ប្រធានាធិបតី​លោកស្រី Dilma Rouseff៕