(តេហេរ៉ង់)៖ ក្រុមអ្នកពន្លត់អគ្គីភ័យអ៊ីរ៉ង់សរុប ៣០នាក់បានស្លាប់ នៅក្រោមគំនរអគាររលំដោយសារតែ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើអគារកម្ពស់ ១៧ជាន់ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ខណៈមនុស្សតែ ៣៨នាក់ប៉ុណ្ណោះដែលបានទទួលរងរបួស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Sky News នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។

​​អគារ​​ពាណិជ្ជកម្ម​ឈ្មោះថា Plasco មានកម្ពស់​១៧ជាន់ និងស្ថិតក្នុងចំណោម​អគារខ្ពស់​ដំបូងគេ​ ដែលត្រូវបាន​សាងសង់​ឡើង​នៅ​ក្នុង​ទីក្រុង​តេហេរ៉ង់ ដែលបានបាក់ស្រុតនេះ មុន​ហេតុការណ៍​ដួលរលំ​បានកើតឡើង អាជ្ញាធរអ៊ីរ៉ង់​បានអះអាង​ថា​ មនុស្សយ៉ាងតិចចំនួន​៣៨នាក់បាន​ទទួល​រង​​​របួស​​ស្នាម​ដោយសារ​តែអណ្តាតភ្លើង​ នៅក្នុងអគារ​ដែលឆាបឆេះតាំងពីពេលព្រឹកព្រហស្បតិ៍៕