(ពិភពលោក)៖ អង្គការភូមិសាស្ត្រពិភពលោក នៅថ្ងៃពុធនេះបានប្រកាសថា ឆ្នាំ២០១៦ គឺជាឆ្នាំដែលមានកម្តៅក្តៅ​ជាងគេបំផុត នៅក្នុងកំណត់ត្រា មិនធ្លាប់មានពីមុនមក ដោយ​វាលើស​ពីកម្តៅឆ្នាំ២០១៤ និង២០១៥ គិតចាប់តាំងពីមានការធ្វើកំណត់ត្រា នៅក្នុងឆ្នាំ១៨៨០។ នេះបើតាមអង្គការភូមិសាស្ត្រ ពិភពលោក (World Meteorological Organization) ចុះផ្សាយនាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។

អង្គការ National Oceanic and Atmospheric Administration (NOAA) បានប្រកាសថា នៅអំឡុងចម្លោះពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០១៦ គឺជាពេលវេលាក្តៅជាងគេបំផុត នៅក្នុងកំណត់ត្រា។ «សីតុណ្ហភាពពិភពលោក ​មានមធ្យមភាព៥៨.៦៩អង្សា​»។ នេះបើតាមសារព័ត៌មាន USA Today ចេញផ្សាយឲ្យដឹងយ៉ាងដូច្នេះ។

អង្គការ NOAA និង NASA របស់សហរដ្ឋអាមេរិក បានប្រកាសដូចគ្នានេះផងដែរ ថាឆ្នាំ២០១៦ ជាឆ្នាំក្តៅជាងគេបំផុត នៅក្នុងកំណត់ត្រា ដោយការប្រកាសនេះធ្វើឡើង​០២ថ្ងៃ មុនពិធីឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការ របស់លោក Donald Trump ដែលបានច្រានចោល ក្នុងការដោះស្រាយលើបញ្ហា នៃការប្រែប្រួលអាកាសធាតុ៕