Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានទាត់ចោលជាថ្មីម្ដងទៀត ការលើកឡើងដែលថាលោកបានរងឥទ្ធិពល និងសម្ពាធពីសំណាក់រដ្ឋាភិបាលទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅយប់ថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

លោក ដូណាល់​ ត្រាំ​ ដែលនឹងស្បថកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៥ នៅថ្ងៃទី២០ ខែមករា បានសរសេរនៅលើ Twitter ដូច្នេះថា៖ «រុស្ស៊ីមិនដែលបានព្យាយាមដាក់សម្ពាធមកលើខ្ញុំនោះទេ។ ខ្ញុំគ្មានទំនាក់ទំនងអ្វីជាមួយទីក្រុងមូស្គូ គ្មានទំាងកិច្ចសន្យា គ្មានទំាងកម្ចី គឺទទេស្អាតតែម្ដង!»

គួររំលឹកថា កាលពីខែតុលា ឆ្នាំ២០១៦ ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ទីភ្នាក់ងារចារកិច្ច CIA និងនាយដ្ឋានជាតិស៊ើបការសម្ងាត់អាមេរិក បានចោទប្រកាន់រុស្ស៊ីថា បានវាយប្រហារព័ត៌មានវិទ្យា ឬ Hack Server​ របស់គណៈកម្មាធិការប្រជាធិបតេយ្យ នៃគណបក្សប្រជាធិបតេយ្យនៅអំឡុង យុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ អង្គុយកៅអីជាប្រធានាធិបតីអាមេរិក។ ក៏ប៉ុន្តែទោះជាយ៉ាងនេះក្ដីប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបដិសេធការចោទប្រកាន់ទំាងនេះ ដោយថែមទំាងចាត់ទុកវាគ្រាន់តែជាការភ័យស្លន់ ស្លោរចំពោះលទ្ធផលបោះឆ្នោត របស់ទីក្រុងវ៉ាស៊ីនតោន តែប៉ុណ្ណោះ៕​

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com