Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(ម៉ានីល)៖ ប្រទេសហ្វីលីពីន​បង្ហាញក្តីសង្ឃឹមខ្ពស់ថា ​ក្រមប្រតិបត្តិ (code of conduct) សម្រាប់​បណ្តា​ប្រជាជាតិ​នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និង​ប្រទេស​ចិន​​ជុំវិញ​​បញ្ហាវិវាទនៅដែនសមុទ្រចិនខាងត្បូង នឹងត្រូវសម្រេចបានសព្វគ្រប់រួចរាល់​នៅពាក់កណ្តាល​ឆ្នាំ២០១៧ ហើយមន្ត្រីជាន់ខ្ពស់ហ្វីលីពីន​ក៏បាន​កោត​សរសើរផងដែរពី​ជំហរ​របស់​រដ្ឋាភិបាលចិន ជុំវិញបញ្ហានេះ។ នេះបើតាម​​សម្តី​រដ្ឋ​មន្រ្តី​​​ក្រសួង​​ការ​បរ​ទេស​ហ្វីលីពីន ដែលចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅមុននេះ​បន្តិចនា​រសៀល​ថ្ងៃ​ពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

រដ្ឋមន្រ្តី​ការបរទេស​​ហ្វីលីពីន​​លោក Perfecto Yasay បានថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយថា «ខណៈពេលនេះ​យើងនៅតែបន្ត​​នូវការ​ជជែកពិភាក្សា​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​របស់យើង​ ដែលស្ថិត​ក្រោម​ថ្នាក់​រដ្ឋមន្រ្តី ហើយការសន្ទនាគ្នាទាំងនេះ​កំពុង​តែរំកិលទៅមុខជានិច្ច ដោយ​នេះគឺ​មូលហេតុ​ដែលពួកយើង​មានសេចក្តី​សង្ឃឹម​ខ្ពស់​ថា​ យើងនឹងអាច​សម្រេច​បាន​នូវក្រមប្រតិបត្តិ នៅពាក់កណ្តាលឆ្នាំ​២០១៧នេះ»។ ​

ក្រមប្រតិបត្តិសម្រាប់អាស៊ាន-ចិន ជុំវិញដែនសមុទ្រចិនខាងត្បូង​ដែលមាន​ជម្លោះ​បាន​បន្ត​​ស្ថិត​នៅ​​ក្នុង​ដំ​ណាក់​កាល​​នៃ​ការ​បង្កើត​​ឡើង​​​រហូត​​មកទល់​សព្វថ្ងៃ​​ចាប់​​តាំង​​ពី​​​ឆ្នាំ២០០២ម៉្លេះ ហើយវា​បាននិងកំពុងប្រឈម​នឹងការ​អូសបន្លាយ​អស់ជាច្រើន​លើកច្រើន​សា ដែល​លោក Perfecto Yasay បានរៀបរាប់ថាជា «ព្រឹត្តិការណ៍​បន្ទុច​បង្អាក់» ដែលបានរាំង​ស្ទះមិនឲ្យវាអាចឆ្ពោះទៅមុខទៀតបាន។ ជាមួយគ្នានេះលោក Yasay បានសង្កត់ធ្ងន់ថា​ ប្រទេសចិនបានចូលរួម​សហប្រតិបត្តិ​ការ​ដោយ​អស់​​ពី​ចិត្ត​​ពី​ថ្លើម​​ដើម្បីជួយជំរុញ​ដំណើរការ​នៃការបង្កើត​ក្រមប្រតិបត្តិនេះ៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com