Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
Wicam
Wicam
V9
Eclipse Coffee
Eclipse Coffee
     
TOP NEWS សម្តេចតេជោ ហ៊ុន សែន៖ «សូមផ្តាំទៅអង្គការ Global Witness និងបក្ខពួកល្មមឈប់ល្ងង់ និងឆ្កួតៗទៀតទៅ»

(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបាននិងកំពុងរៀបចំ​សេចក្ដីព្រាង​ច្បាប់​មួយ សំដៅអនុញ្ញាតឱ្យ​ព្រះចៅអធិរាជ អាគីហ៊ីតុ (Akihito) ដាក់រាជ្យថ្វាយព្រះរាជ្យបុត្ររបស់ទ្រង់ គឺព្រះ​អង្គម្ចាស់ ណារុហ៊ីតុ (Naruhito) នៅ​រយៈពេល​ពីរឆ្នាំខាងមុខនេះ ហើយបើសិនជារឿងនេះ​កើតឡើងមែន​វាមានន័យថាវានឹងក្លាយជា​លើក​ដំបូង​បំផុត​ក្នុងរយៈពេល​ជាង​ ២០០ឆ្នាំមកនេះ​ដែលព្រះចៅអធិរាជជប៉ុនដាក់រាជ្យ ខណៈច្បាប់​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​មិនបានអនុញ្ញាត​ឱ្យទ្រង់ដាក់​រាជ្យនោះទេ។ នេះបើតាមប្រព័ន្ធ​ផ្សព្វ​ផ្សាយជប៉ុន ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧។

កាលពីខែសីហា ឆ្នាំ២០១៦ ព្រះចៅអធិរាជ អាគីហ៊ីតុ ដែលមានព្រះជន្ម ៨៣ព្រះវស្សាទៅហើយ និងធ្លាប់​ទទួលបាន​ការវះកាត់​ជំងឺ​បេះដូង​ព្រមទាំងព្យាបាលជំងឺមហារីក​ក្រពេញប្រូស្ដាត បានថ្លែងពីព្រះរាជបំណង ចង់ដាក់រាជ្យក្រោមហេតុផលព្រួយបារម្មណ៍ខ្លាចក្រែង ព្រះរាជសុខភាពទ្រុឌទ្រោម​របស់ទ្រង់ធ្វើឱ្យប៉ះពាល់​ដល់រាជ្យកិច្ច។

បន្ថែមពីនេះប្រព័ន្ធផ្សព្វផ្សាយនានានៅជប៉ុន​រួមទំាងសារព័ត៌មាន Nikkei ផងដែរ​បាន​រាយការណ៍​ថា​ រដ្ឋាភិបាលជប៉ុនកំពុងរៀបចំសេចក្ដីព្រាងច្បាប់​​មួយ សំដៅអនុញ្ញាត​ឱ្យព្រះចៅ​អធិរាជ អាគីហ៊ីតុ ដាក់រាជ្យ​ថ្វាយ​ព្រះរាជ្យបុត្រ ណារុហ៊ីតុ (Naruhito) មានព្រះជន្ម ៥៦ព្រះវស្សា​នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែបើ​តាម​ប្រភព​មួយចំនួនទៀត​ព្រះចៅអធិរាជ​អាចនឹងដាក់រាជ្យនៅថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឬក៏នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

ទោះបីជាយ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ទីក្រុងតូក្យូ តាមរយៈអ្នកនាំពាក្យ លោក យូស៊ីហ៊ិដិ ស៊ូហ្គា បាន​បដិសេធ​មិនធ្វើ​ការអាត្ថាធិប្បាយជុំវិញរឿងរ៉ាវដ៏រសើបនេះឡើយ ដោយបញ្ជាក់ថា​លោកមិនទាន់​បានដឹង​ពី​ការវិវត្តន៍ជុំវិញ​ការលើកឡើងនេះនៅឡើយ​ទេ ដោយសារតែ​រឿងនេះ​កំពុងស្ថិតនៅ​ក្រោមការ​ពិភាក្សា។

គួរបញ្ជាក់ថា​ព្រះចៅអធិរាជ អាគីហ៊ីតុ បានឡើងគ្រងរាជ្យនៅឆ្នាំ១៩៨៩ បន្ទាប់ពីព្រះបិតាទ្រង់ព្រះនាម ហ៊ីរ៉ូហ៊ីតុ (Hirohito)​ ដែលជាព្រះចៅអធិរាជជប៉ុនដែល​បានសោយរាជ្យតាំងពី​ក្នុងអំឡុងសម័យ​សង្រ្គាមលោកលើកទី២ បានចូលទិវង្គត៕

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com

www.freshnewsasia.com